ហង្សក្រហមមានគ្នា១០នាក់ យកឈ្នះម្ចាស់ផ្ទះតែ បិសាចក្រហមបែរជាចាញ់

ឡុងដ៏៖ ក្នុងលីកកំពូលអង់គ្លេស យប់មិញនេះ ក្លឹបហង្សក្រហម បានយកឈ្នះម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល ២-១ ខណៈដែល បិសាចក្រហម Manchester United ចាញ់ម្ចាស់ផ្ទះ West Bromwich Albion ១-០ នេះបើយោងតាម BBC ចុះផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ។

សម្រាប់ពីរក្លឹបដែលជាភ្ញៀវ យប់មិញនេះជួបផល លំបាកយ៉ាងខ្លាំងក្នុង ទម្រង់លេងរបស់ខ្លួន ខណៈដែលហង្សក្រហមមានគ្នាតែ ១០នាក់ និង បិសាចក្រហមមានគ្នាតែ១០នាក់ដូចគ្នា បន្ទាប់ពីទទួលបាន កាតក្រហមនោះ ។ ក្លឹបហង្សក្រហម ថ្វីត្បិតតែកីឡាករខ្លួន James Milnerធ្វើឲ្យមានកំហុស ដោយទទួលបានកាតក្រហម នៅនាទី ៦៣ តែក្លឹបមួយនេះ អាចយកឈ្នះម្ចាស់ផ្ទះ ២-១ ។

បើកឆាកបាន៤៩នាទី ម្ចាស់ផ្ទះ Crystal Palace បាននាំមុខ ១-០ ដោយកីឡាករ Joseph Ledley ប៉ុន្តែនៅនាទី៧២ ទោះមានគ្នា១០នាក់ តែ Roberto Firmino បានជួយឲ្យក្រុមតាមស្មើ ១-១ ប៉ុន្តែ អ្វីដែលសំណាង គោបផ្សំនឹងយុទ្ធលេង ដ៏ល្អរបស់គ្រូបង្វឹក ក្លឹបហង្សក្រហម អាចយកឈ្នះ ម្ចាស់ផ្ទះនៅនាទី៩០ ដោយកីឡាករ Christian Benteke បានស៊ុតបាល់ពិន័យ ជួយឲ្យក្លឹបឈ្នះ ២-១ ។

ដោយឡែកក្លឹប បិសាចក្រហម មានកីឡាករតែ១០នាក់ដែរ បន្ទាប់ពី Juan Mata ទទួលបានកាតក្រហម នៅនាទី២៧ អាចមានលទ្ធផលអូសបន្លាយ មិនឲ្យម្ចាស់ផ្ទះ ស៊ីពេក ដោយប្រើយុទ្ធបិទ និងការពារ តែទីបំផុត នៅនាទី ៦៧ កីឡាករ Jose Salomon Rondon ជួយឲ្យក្លឹប West Bromwich Albion នាំមុខ ១-០ ។ លទ្ធផលចាញ់លើកនេះ របស់បិសាចក្រហម បានធ្លាក់ទៅលេខរៀងទី ៦ ដោយ២៩ប្រកួតមានតែ ៤៧ ពិន្ទុតែប៉ុណ្ណោះ ៕

ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ ៖

ហង្សក្រហមមានគ្នា១០នាក់ យកឈ្នះម្ចាស់ផ្ទះតែ បិសាចក្រហមបែរជាចាញ់