ភ្ញាក់ផ្អើល! មានសពស្ត្រីម្នាក់ ដេកស្លាប់នៅក្នុង ប្រអប់ជណ្តើរយន្ត ដល់ទៅ១ខែ ទើបនឹងប្រទះឃើញ!

ចិន៖ សាកសពនារីម្នាក់ ដែលបានស្លាប់កាលពី ជាង១ខែមុន ត្រូវបានគេប្រទះឃើញ នៅក្នុងប្រអប់ជណ្តើរយន្ត ដែលបានខូច មិនដំណើរការ នៅក្នុងអគារមួយ កំពុងតែបង្កឲ្យមាន ការភ្ញាក់ផ្អើលជាខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះ កើតឡើងនៅក្នុង​ អគាររស់នៅឯកជនមួយ ដែលស្ថិតនៅកណ្តាលទីក្រុង Xi’an របស់ប្រទេសចិន ដោយប្រអប់ជណ្តើរយន្ត នៅក្នុងអគារនោះ មានការរអាក់រអួល និងត្រូវបានបិទមិនឲ្យដំណើរការ ដោយបុគ្គលិកជួសជុល ២នាក់ កាលពីថ្ងៃទី៣០ ខែមករា ហើយក្រោយមក នៅថ្ងៃទី១ ខែមីនា ក៏មានបុគ្គលិកផ្សេងទៀត មកជួសជុល ទើបបណ្តាលឲ្យ មានការប្រទះឃើញ សាកសពរបស់ស្ត្រី ម្នាក់នោះតែម្តងទៅ។

ភ្ញាក់ផ្អើល! មានសពស្ត្រីម្នាក់ ដេកស្លាប់នៅក្នុង ប្រអប់ជណ្តើរយន្ត ដល់ទៅ១ខែ ទើបនឹងប្រទះឃើញ!
ទីតាំងកើតហេតុ ដែលមានការប្រទះឃើញ​ សាកសពស្ត្រីម្នាក់ ស្លាប់កាលពី១ខែមុន ក្នុងប្រអប់ជណ្តើរយន្ត

បើតាមការបញ្ជាក់ ពីក្រុមមន្ត្រីប៉ូលិសបានឲ្យដឹងថា សាកសពនោះ គឺជាស្ត្រីម្នាក់មាន អាយុ៤៣ឆ្នាំ ដែលជាអ្នករស់នៅ ក្នុងបន្ទប់មួយនៃអគារនោះ តែម្នាក់ឯងប៉ុណ្ណោះ ហើយគ្រួសាររបស់នាង ក៏កម្រនឹងមកសួរសុខទុក្ខ នាងផងដែរ។ ប៉ូលិសបានបន្ថែមទៀតថា ស្ត្រីរងគ្រោះ អាចនឹងត្រូវបាន គេសម្លាប់ដោយអចេតនា រួចយកសពមកប្លុងចោល នៅក្នុងប្រអប់ជណ្តើរយន្ត ដែលខូចនោះ តែយ៉ាងណាមិញ ពេលនេះប៉ូលិសក៏បានធ្វើការឃាត់ខ្លួន មនុស្សជាច្រើនរួចទៅហើយ ដើម្បីធ្វើការសាកសួរ ព្រោះពួកគេទាំងនោះ សុទ្ធតែជាប់សង្ស័យ នៅក្នុងករណីឃាតកម្មមួយនេះ។

គូសបញ្ជាក់ផងដែរថា មូលហេតុដែលនាំឲ្យ មានការពន្យាពេល ជួសជុលប្រអប់ជណ្តើរយន្ត យូររហូតដល់ទៅ១ខែ ក៏ព្រោះថាអំឡុងពេលនោះ គឺជារដូវកាលឈប់សម្រាក បុណ្យចូលឆ្នាំថ្មី របស់ប្រទេសចិន៕

ភ្ញាក់ផ្អើល! មានសពស្ត្រីម្នាក់ ដេកស្លាប់នៅក្នុង ប្រអប់ជណ្តើរយន្ត ដល់ទៅ១ខែ ទើបនឹងប្រទះឃើញ!
ប្រទះឃើញ សាកសពស្ត្រីម្នាក់ ស្លាប់១ខែមុន ក្នុងប្រអប់ជណ្តើរយន្ត

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត