​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ «​ភូមិ​អង្គការ​កុមារ SOS» នៅ​ខេត្តកំពត

6 Videos

​នៅ​ព្រឹក​ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៦ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ “ អង្គការ​ភូមិ​កុមារ SOS” ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។​ ​អង្គការ​ភូមិ​កុមារ SOS នេះ ជា​អង្គការ​ដែលមាន​បេសកកម្ម ជួយ​លើក​កំពស់​សុខុមាលភាព​រប​ស់​កុមារ រួមទាំង​ការរស់នៅ និង ការអប់រំ ដើម្បីអោយ​កុមារ​មាន​ល​ទ្ឋ​ភាព និង ឱកាស​ដូច​កុមារ​ដទៃៗ​ទៀត​ក្នុងសង្គម ។ អង្គការ SOS កំពុងមាន​បេសកកម្ម​ក្នុងប្រទេស ចំនួន ១៣៣ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ «​ភូមិ​អង្គការ​កុមារ SOS» នៅ​ខេត្តកំពត

M88

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តាមរយៈ​ការបង្កើត​អង្គការ SOS នេះ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​តាមរយៈ​សកម្មភាព​រប​ស់​ក្រសួង​សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន និង យុវ​នីតិ​សប្ប​ទា ក្នុង​ការជួយ​ដល់​កុមារកំព្រា​កម្ពុជា អោយទទួល​បានការ​រស់នៅ ការអប់រំ ការការពារ​សិទ្ឋិ​សេរីភាព ដើម្បី​ធ្វើអោយ​ការអភិវឌ្ឍ​ន៌​របស់​ពួកគេ​កាន់​តែមាន​ភាពល្អប្រសើរ ។ ដើម្បី​ផ្តល់​ការអប់រំ​កម្រិត​មធ្យម​នៅក្នុង​ភូមិ​កុមារ​នេះ សម្តេច​តេ​ជោ បាន​ឯកភាព​ផ្តល់​ដី​មួយកន្លែង​ដើម្បី​សង់​វិទ្យាល័យ​មួយ​នៅទីនេះ ។ ទន្ទឹម​និង​នេះ ប្រសិនបើ​ខេត្ត​ណា​ចង់បាន​សេវាកម្ម​អង្គការ SOS នៅតាម​បណ្តា​ខេត្ត​របស់ខ្លួន សូម​ត្រៀម​ដី​សំរាប់​បង្កើតជា​ភូមិ​កុមារ និង បង្កើតជា​សាលា​ជាដើម​ហើយ ទំនាក់ទំនង​មកកាន់ SOS ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​រំលឹកថា ថ្វី​ថ្បិ​ត​តែ​សម្តេច រស់នៅ​ពី​តូច​មាន​ឨ​ពុក​ម្តាយ​ក៏ពិតមែន តែ​ការរស់នៅ​របស់​សម្តេច​គឺ​មិន​ខុសពី​ការរស់នៅ​របស់​កុមា​កំព្រា​នោះទេ ពីព្រោះ​កាលពី​សម្តេច​អាយុ ១៣ ឆ្នាំ គឺ​ត្រូវ​រស់នៅក្នុង​ជីវភាព​លំបាកទៅ​រស់នៅ និង សិក្សា​រៀនសូត្រ​ក្នុង​វត្ត​អារាម ដែល​ធ្វើអោយ​សម្តេច​បាន​យល់​ពី​សុខទុក្ខ​ជីវិត​ក្មេង​កំព្រា ។ សម្តេច​តេ​ជោ​តែងតែ​គិតថា ពេលណា​សម្តេច​មានឱកាស​គឺ​នឹង​សាសង់​សាលារៀន​អោយបាន​ច្រើន ដើម្បីអោយ​កុមារ​ទទួលបាន​ការអប់រំ​។ មាន​សាលារៀន​ដែល​សម្តេច​បាន សង់​គឺមាន​ចំនួន​រាប់ម៉ឺន​ខ្នង​នៅ​ទូទាំងប្រទេស ។ សូម​ក្មួយៗ ចៅៗ កុមារ​ទាំងអស់​ខិតខំ​រៀនសូត្រ ដើម្បី​ជីវិត និង អនាគត​អនាគត ។​

​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ «​ភូមិ​អង្គការ​កុមារ SOS» នៅ​ខេត្តកំពត

​នៅក្នុង​ពិធី​នោះ សម្តេច​តេ​ជោ ក៏បាន​អ​ញ្ចើ​ញ​បំពាក់​គ្រឿង​ឥស្សរិយយស ដល់​ប្រធាន​អង្គការ SOS និង សប្បុរសជន​មួយចំនួនទៀត និង កាត់​ខ្សែបូរ​ដាក់អោយ​ដំណើរការ​អង្គការ​នេះ​ពីថ្ងៃ​នេះ​តទៅ ព្រមទាំង​បាន​ជួយ​ផ្គត់ផ្គង់​ដល់​គរុ​សិស្ស និង និស្សិត​ពេទ្យ​ខេត្តកំពត ទាំងអស់​បាន​ទៅ​ទស្សនា​កំសាន្ត​នៅ​ខេត្តសៀមរាប និង បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ក្នុង​បរិយាកាស​ស្និ​ទ្ឋ​ស្នាល​រីក រាយ​បំផុត ៕ ហេង ចំណូល​
​ ​ ​ ​ ​ ​