ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តត្បូងឃ្មុំ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅ​កន្លែងកើតហតុនិង២នាក់​ទៀតរបួសរបួសស្រាល ​ដោយសាររថយន្តបុក​រថយន្ត​ដែល​​ខូចចតស្ងៀម ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី០៧ ​មីនា ២០១៦ ​នៅផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទួលវិហារ​ ឃុំជីរោទ៍២ ​ស្រុកត្បូងឃ្មុំ ។

សេចក្តីរាយការណ៍បានបន្តថា ​មុនពេល​កើតហេតុរថយន្តម៉ាកទីណា​ ព៌ណស ពាក់ស្លាកលេខភ្នំពេញ ​3C 0330 ​បានបើកពីលិចទៅកើត​លុះ​មកដល់ចំណុចគ្រោះថ្នាក់ ​ក៍បានបុករថយន្តនី​សាន់​​មួយគ្រឿងទៀត ​​ដែលខូចកង់ក្រោយ​ចតស្ងៀម​ដោយគ្មានភ្លើងបំភ្លឺ ​បណ្តាលឲ្យស្លាប់និងរបួសតែម្តង ។

អ្នកបើកបររថយន្តទីណាឈ្មោះ ​ឯក ធឿន ​រស់នៅក្នុងភូមិអន្លង់អក​ ឃុំសូគង ស្រុក​កង​មាស​រងរបួស្រាល ​អ្នកស្លាប់ឈ្មោះ ម៉ុល តិសែ​ អាយុ២៤ឆ្នាំ រស់នៅក្នុងក្នុងភូមិ​-ឃុំជាមួួអ្នកបើកបរ និងម្នាក់​ទៀតរបួសស្រាលឈ្មោះ​ ឃន់ គឹមហ៊ាង ​អាយ២៣ឆា្នំ រស់នៅក្នុងភូមិស្នូក​អន្ទង់ ​ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

អ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុម​គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ​ចំណែករថយន្តទំាងពីរគ្រឿងត្រូវ​សមត្ថកិច្ចអូសយកទៅរក្សាទុក​នៅអធិការស្រុកត្បូងឃ្មុំ ​រង់ចំាដោះស្រាយ​តាមច្បាប់ ៕