ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ មីនា ២០១៦ មាន​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​​​​​ដីធ្លី​បឹង​កក់​ជាង​៥០នាក់​ ​បាន​នាំ​គ្នា​​​យក​ញត្តិ​​ដាក់​ជូន​​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ឱ្យ​​ស្ថាន​ទូត​ជួយ​​អន្តរាគមន៍​ទៅ​រាជ​​រដ្ឋា​ភិបាល​កម្ពុជា ​ដើម្បី​ជួយដោះស្រាយ​​ឱ្យ​ពួក​គាត់​ជាង​៧​គ្រួសារ​​​​ដែល​​សាលា​រាជ​ធានី​ភ្នំពេញ​មិន​ទាន់​បាន​​ដោះ​ស្រាយ​នៅ​ឡើយ បន្ទាប់​ពី​ដាក់​ជូន​​ស្ថាន​ទូត​រួច​ហើយ ​ពួក​គាត់​បន្ត​ទៅ​ធនាគារ​ពិភព​លោក​ទៀត ដោយ​មាន​បំណង​យក​កង់​រថយន្ត​​ដុត ប៉ុន្តែ​ត្រូវ​​កម្លាំង​ខណ្ឌ​ដូនពេញ​ធ្វើ​ការ​រារាំង ​។​

​ដោយ​ឡែក ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ ​ប្រជា​ពលរដ្ឋ​​មក​ពី​សហគមន៍​ផ្លូវ​រថភ្លើង​ប្រមាណ​ជាង​១០០នាក់​ឯណោះវិញ បាន​​នាំ​គ្នា​យក​ញត្តិ​ដាក់ជូន​​ទៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ដើម្បី​ឱ្យ​ក្រសួង​​មេត្តាជួយ​ដោះ​ស្រាយ​​ឱ្យ​ពួក​គាត់ ​ដែល​ពួកគាត់​​មានការ​ព្រួយ​បារម្ភ​​ក្រោយ​ពី​រាជ​រដ្ឋាភិ​បាល​​កម្ពុជា ដឹកនាំ​ដោយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​​មាន​គម្រោង​​អនុវត្ត​ផ្លូវ​ដែក​​ក្នុង​រាជ​ធានីភ្នំពេញ​ ​។ ពួក​គាត់​​បាន​អះ​អាង​ថា ​ក្រសួង​​​​ពុំ​បាន​ពិគ្រោះ​យោបល់​​​ជា​មួយ​ពួក​គាត់ឡើយ ខណៈ​ដែល​ពួក​ទាក់​ទាម​ទារ​​​សុំ​ពិគ្រោះ​​យោបល់​ម្តង​ហើយ​ម្តង​ទៀត ។

​​ទី​តាំង​​ទាំង២​ដែល​ប្រជា​​ពលរដ្ឋ​​មក​ពី​សហគមន៍​​​​ដីធ្លី​ទាំង​២ យក​ញត្តិ​មក​​ដាក់​ជូន​ខាង​លើ​នេះ ស្ថិត​នៅ​​ក្នុង​សង្កាត់​​វត្ត​ភ្នំ ​​ខណ្ឌ​ដូនពេញ ៕