Real Madrid សម្លឹង​រក​ជ័យជម្នះ​​នៅ​​អឺ​រ៉ុប​ពេល​ប៉ះ Roma ថ្ងៃ​អង្គារ​នេះ

ក្រុម Real Madrid នឹង​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League តាម​រយៈ​ការ​​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ភ្ញៀវ Roma នៅថ្ងៃ​អង្គារ​នេះ ដោយ​​សម្លឹង​រក​ការ​កក់​កៅ​អី​របស់​ពួក​គេ​ក្នុងវគ្គ​៨ក្រុម​ចុង​ក្រោយ​ដើម្បី​សង្គ្រោះ​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស​របស់​ពួក​គេ​។

reu-2016ការ​ឈ្នះ​កៅ​អី​មួយក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​​សម្រាប់​រដូវកាល​ជា​លើក​ទី​៦​ជាប់​ៗ​គ្នា កំពុង​តែ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់ក្រុមរ​បស់​លោក Zinedine Zidane ក្រោយពី​ពួក​គេ​បានកត់​ត្រា​ជ័យ​ជម្នះ ២-០ ក្នុង​ការ​ប្រកួត​ជើង​ទី​មួយកាល​​ពីរ​សប្តាហ៍​មុន​។ ប៉ុន្តែ Real នឹង​មាននូវ​ការ​ចង​ចាំ​ផ្សេង​ៗ​ក្នុង​វគ្គ​នៃ​យុទ្ធ​នាការ​នេះកាលពី​១២​ខែ​កន្លង​កន្លង​ទៅ ដែលនៅពេល​នោះ ក្រុម Schalke បាន​ធ្វើ​ឲ្យក្រុម​ម្ចាស់​ជើង​ឯក​១០​​សម័យ​កាលមួយ​នេះ​ជួប​ការ​ខក​ចិត្ត ខណៈ​ដែល​ក្រុម​របស់​អាល្លឺ​ម៉ង់​បាន​ទទួល​ជ័យជម្នះ ៤-៣ នៅ​កីឡ​ដ្ឋាន Bernabeu​។

ទម្រង់​លេងក្នុងផ្ទះ​ខ្លួន​ឯង​របស់ក្រុម Real នៅ​រដូវកាលនេះ បាន​បង្ហាញ​ថា ពួក​គេមាន​ចន្លោះ​ប្រហោង និង​ភាព​ទន់​ខ្សោយក្នុងក្រុម​ប្រជុំ​ដោយ​តា​រា​ឆ្នើម​ៗ​របស់​ពួកគេ​។ ការ​ប្រជែង​ដណ្តើម​ពាន​អេ​ស្ប៉ាញ​​របស់​ក្រុម Real Madrid កំពុង​តែ​ស្ថិតក្នុង​ភាព​ស្រពេច​ស្រពិល​ក្រោយ​ពីការ​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃ​ក្រុម​ខ្លាំង Barcelona និង Atletico Madrid នៅ​កីឡដ្ឋាន Bernabeu​។ ប៉ុន្តែ ពួកគេ​បានកត់​ត្រា​ជ័យជម្នះ​ដល់​ទៅ​១៥​លើក និងស្មើ​១​លើក​ពីការ​ប្រកួត​ក្នុង​ផ្ទះ​ខ្លួន​​ឯង​១៦លើក​ចុង​ក្រោយ​របស់​​ពួក​គេ​ ហើយពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​​ដល់​ទោ​៦៩​គ្រាប់​ក្នុង​ការ​ប្រកួតនោះ​​។ ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ នឹង​ចាប់​​ផ្តើម​នៅម៉ោង​២:៤៥​ទៀប​​ភ្លឺ​៕

ការ​ជួប​គ្នា​៣លើក​ចុងក្រោយ​រវាង​ក្រុម​ទាំង​ពីរ​
18.02.16 AS Roma 0-2 Real Madrid
18.07.15 Real Madrid 0-1 AS Roma
30.07.14 Real Madrid 0-1 AS Roma