ហ៊ាន​សម្លាប់​កូន ដោយ​ធ្វើ​ដូចជា​នាង​ជួប​គ្រោះថ្នាក​ចរាចរណ៍​

6 Videos

​ក្មេងស្រី​តូច វ័យ​ទើបតែ​បាន ២១ ខែ​ម្នាក់ ត្រូវបាន​គេ​ជឿថា ត្រូវបាន​សម្លាប់​ដោយ​មនុស្ស​ម្នាក់ ក្នុងចំណោម​ឪពុកម្ដាយ​របស់​នាង ដោយ​បង្ក​ជា​របួស​ចំពោះ​ក្មេង​តូច​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ គេ​យល់ថា នាង​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ។​

ហ៊ាន​សម្លាប់​កូន ដោយ​ធ្វើ​ដូចជា​នាង​ជួប​គ្រោះថ្នាក​ចរាចរណ៍​

M88

​បើតាម​ការបញ្ជាក់​ប្រាប់​នៅក្នុង​តុលាការ Birmingham Crown បាន​ឲ្យ​ដឹងថា «​ក្មេងស្រី​តូច Ayeeshia Jane Smith ត្រូវបាន​គេ​ឭ​នាង​និយាយថា ម៉ាក់​ឈប់ ប៉ា​ឈប់ ត្រឹម​មួយថ្ងៃ មុន​ថ្ងៃ​ដែល នាង​ត្រូវបាន​សម្លាប់​ដោយ​ម្ដាយ​របស់​នាង Kathryn Smith ជាមួយនឹង​អតីត​គូស្នេហ៍​របស់​ម្ដាយ​នាង Matthew Rigby» ។​

ហ៊ាន​សម្លាប់​កូន ដោយ​ធ្វើ​ដូចជា​នាង​ជួប​គ្រោះថ្នាក​ចរាចរណ៍​

​ការធ្វើ​កោសល្យវិច័យ​បាន​ឲ្យ​ដឹងថា នាង​តូច​បាន​ស្លាប់​នៅផ្ទះ​ដោយ​ជំងឺ​គាំងបេះដូង​ធ្ងន់ធ្ងរ ដែល​វា កើតឡើង​ដោយសារ​តែមាន​របស់​ធ្ងន់​ទ​ន្រាំ​ច្រើនដង​លើ​បេះដូង​របស់​នាង​តូច ។ បច្ចុប្បន្ននេះ អ្នកជំនាញ​ខាង​រោគសាស្ដ្រ បាន​ពន្យល់​យ៉ាង​ម៉ត់ចត់​ចំពោះ​សព​របស់​នាង​តូច ដែល​ពួកគេ​យល់ថា នាង​ស្លាប់​ដោយសារតែ​បញ្ហា​ផ្សេងៗ​ទៀត ជាជាង​គ្រោះថ្នាក់​ចរាចរណ៍ ។​

ហ៊ាន​សម្លាប់​កូន ដោយ​ធ្វើ​ដូចជា​នាង​ជួប​គ្រោះថ្នាក​ចរាចរណ៍​

​លោក​វេជ្ជបណ្ឌិត Alexander Kolar បាន​ប្រាប់​តុលាការ​ថា «​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដែរ Ayeeyshia ដួលសន្លប់ នៅផ្ទះ​របស់​នាង ដោយសារតែ​ការ​គាំងបេះដូង នៅផ្ទះ​របស់​នាង នា​តំបន់ Staffordshire ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៤ កន្លងទៅ ដែល​វា​ជា​ជំងឺ​ប្រចាំកាយ របស់​នាង​» ។ គាត់​បាន​បន្តថា «​នាង​មាន របួស ៣ កន្លែង​ផ្សេងគ្នា ក្នុងនោះ​រួមទាំង​ការបាក់​ឆ្អឹងជំនី និង​សួត​ទាំងពីរ​ហូរឈាម​ផងដែរ ។ នាង​មាន​ស្នាម​ជាំ​ធំ​នៅ​នឹង​ខ្នង និង​គូថ​របស់​នាង ក្បាល ក ភ្នែក​ខាងឆ្វេង និង​ជើងឆ្វេង​» ។ លោក វេជ្ជបណ្ឌិត Kolar បាន​ឲ្យ​ដឹង​ទៀតថា «​ស្នាមរបួស និង​ការស្លាប់​របស់​នាង​តូច គឺ​ក្នុង​រង្វង់ ២៤ ម៉ោង​តែប៉ុណ្ណោះ​» ។​

​កាលពី​ថ្ងៃ ០២ មីនា នាង Smith បាន​ទូរស័ព្ទ​ទៅកាន់​ក្រុម​អ្នក​ជួយសង្គ្រោះ ៩៩៩ ក្នុង​ថ្ងៃ​ដែល កូនស្រី​របស់​នាង​បាន​ស្លាប់ ។ គេ​បាន​ឭ​អ្នកស្រី Smith យំ​ដល់​ទប់​លែង​បាន បន្ទាប់ពី នាង​តូច លែង​ដកដង្ហើម ។ នាង Smith បាន​បន្តថា «​នាង​ជា​កូនស្រី​របស់ខ្ញុំ នាង​បាន​ប្រកាច់ នាង ឈប់​ដកដង្ហើម​ហើយ នាង​ដេក​នៅលើ​ឥដ្ឋការ៉ូ នាង​ប្រកាច់​នៅពេលដែល​នាង​ឡើង​ក្ដៅ​ខ្លាំង​» ។​

ហ៊ាន​សម្លាប់​កូន ដោយ​ធ្វើ​ដូចជា​នាង​ជួប​គ្រោះថ្នាក​ចរាចរណ៍​

​ក្មេង​តូច Ayeeyshia ទើបតែ​ត្រឡប់​ទៅ​រស់នៅ​ជាមួយនឹង​ម្ដាយ​របស់​នាង ត្រឹមតែ ៦ ខែ​ប៉ុណ្ណោះ មុនពេល​ដែល​នាង​ស្លាប់ ហើយ​នាង​ក៏​ធ្លាប់​ត្រូវបាន​សេវា​សង្គម​ដែល​ថែទាំ​កុមារ យកទៅ​ចិញ្ចឹម ផងដែរ ។ ដោយឡែក​សម្រាប់​នាង​ជា​ម្ដាយ​ឈ្មោះ Smith វ័យ ២៣ និង Rigby វ័យ ២២ ឆ្នាំ បាន​បដិសេធ​ក្នុងការ​សម្លាប់​នាង​តូច Ayeeyshia ប៉ុន្តែ​ដំណើរការ​នៃ​ការកាត់ក្ដី កំពុងតែបន្ត​ទៅមុន​នៅឡើយ ៕ ខេមរា​ (​ប្រភព​៖ Metro.co.uk)