Coach បួនរូប ផ្ទុះ​ពាក្យសម្តី ព្រោះតែ​បេក្ខជន​ច្រៀង​បទ Lady (​មាន​វីដេអូ​)

6 Videos

​យប់មិញ​នេះ ក្រោយពី​ការបញ្ចេញ​សម្ថ​ភាព​របស់​បេក្ខជន សោម សៅ​សុ​វណ្ណា រួចមក ឃើញថា​ម្នាក់ៗ​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់ ទាំង Coach និង ទស្សនិកជន​ដែល​បាន​ទៅ​ទស្សនា​ផ្ទាល់ ព្រោះ​បេក្ខជន The Voice Cambodia II រូបនេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នក​ទាំងនោះ ដោយ​លើកយក​បទ Lady មក​ច្រៀង ។​

Coach បួនរូប ផ្ទុះ​ពាក្យសម្តី ព្រោះតែ​បេក្ខជន​ច្រៀង​បទ Lady (​មាន​វីដេអូ​)

M88

​បទ Lady ដែល​មហាជន​តែង​និយាយថា​ពិបាក​ច្រៀង​បំផុត ត្រូវបាន​បេក្ខជន សោម សៅ​សុ​វណ្ណា អាយុ ១៩ ឆ្នាំ ជា​បេក្ខជន​នៅ​ទីក្រុង​ភ្នំពេញ លើក​យកមក​បកស្រាយ​នៅក្នុង​វគ្គ The Blind Audition នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Cambodia II ដើម្បី​បង្ហាញ​ពី​សមត្ថភាព ។ ការបកស្រាយ​របស់​បេក្ខជន​រូបនេះ​ពិតជា​មិនធម្មតា​ទេ ព្រោះ​គេ​ចេះ​លើកដាក់​សំឡេង និង ស្រែក​ដល់​តុង​ដែល Coach ទាំង​បួន​ចង់បាន ។

Coach បួនរូប ផ្ទុះ​ពាក្យសម្តី ព្រោះតែ​បេក្ខជន​ច្រៀង​បទ Lady (​មាន​វីដេអូ​)

​សម្រាប់ Coach ទាំង​បួន គ្រាន់តែ​ឮ​សម្រែង​នៃ​ឃ្លា​បទ Lady នេះ ម្នាក់ៗ​ផ្ទៀង​ស្តាប់ ហើយ​បាន​ចុច​ប៉ូ​តុង​ព្រម​គ្នា ព្រម​ជាមួយនឹង​ការស្វាគមន៍​ដោយ​សំឡេង​ស្នូរ​ទះដៃ​យ៉ាង​កងរំពង មិនតែប៉ុណ្ណោះ​អ្វីដែល​ទស្សនិកជន​ចាប់អារម្មណ៍​គឺ​ការជជែក​គ្នា​យ៉ាង​តឹង​សរសៃ​-​ក ពី​សំណាក់ Coach ទាំង​បួន ដើម្បី​ដណ្តើម​បេក្ខជន​ក​ម្នាក់នេះ​មក​ធ្វើជា​កូនក្រុម​របស់ខ្លួន ។​

Coach បួនរូប ផ្ទុះ​ពាក្យសម្តី ព្រោះតែ​បេក្ខជន​ច្រៀង​បទ Lady (​មាន​វីដេអូ​)

​ម្នាក់ៗ​សុទ្ធតែ​អះអាងថា ខ្លួន​ពិតជា​នឹង​អាច​បណ្តុះ​បេក្ខជន​រូបនោះ​ឱ្យទទួល​បាន​ជោគជ័យ ដោយ​រិះរក​គ្រប់​ម​ធ្យោ​យ​បាយ មិន​ថា​ដោយ​ការតវ៉ា​សម្តី​ធ្ងន់​ស្រាល​យ៉ាងណាទេ ក៏ Coach ទាំង​បួន​មិន​ញញើត​នឹង​និយាយ ប៉ុន្តែ​ទីបំផុត Coach ដែល​បេក្ខជន សោម សៅ​សុ​វណ្ណា ជ្រើសរើស គឺ Coach ណុប បា​យ៉ា​រិ​ទ្ធ រីឯ Coach បីនាក់​ផ្សេងទៀត​បាន​ត្រឹម​ខូចចិត្ត និង ខកបំណង​ប៉ុណ្ណោះ ។​

Coach បួនរូប ផ្ទុះ​ពាក្យសម្តី ព្រោះតែ​បេក្ខជន​ច្រៀង​បទ Lady (​មាន​វីដេអូ​)

​ចង់ដឹងថា មានការ​តវ៉ា​ដោយ​ពាក្យសម្តី​ធ្ងន់​ស្រាល​យ៉ាងណា​ដើម្បី​ដណ្តើមបាន​បេក្ខជន សោម សៅ​សុ​វណ្ណា នោះ សូម​ទស្សនា​វីដេអូ​ឃ្លី​ប​នេះ ៕ សាកល

Coach បួនរូប ផ្ទុះ​ពាក្យសម្តី ព្រោះតែ​បេក្ខជន​ច្រៀង​បទ Lady (​មាន​វីដេអូ​)Coach បួនរូប ផ្ទុះ​ពាក្យសម្តី ព្រោះតែ​បេក្ខជន​ច្រៀង​បទ Lady (​មាន​វីដេអូ​)

សោម សៅសុវណ្ណា – LADY – The Voice Cambodia រដូវកាលទី ២ វគ្គ The…The Voice Cambodia រដូវកាលទី ២ វគ្គ The Blind Auditionបេក្ខជន៖ សោម សៅសុវណ្ណា អាយុ៖ ១៩ឆ្នាំ ជាបេក្ខជននៅទីក្រុងភ្នំពេញ ច្រៀងបទ៖ LADY

Posted by The Voice Cambodia on Sunday, March 6, 2016