Leicester មាន​ Fans ​នៅ​ថៃ​​កើន​ឡើង​ខ្លាំង​ ​មិន​នឹក​ស្មាន​ដល់

ក្រុម​អង់គ្លេស​ Leicester City មាន​សន្ទុះ​អ្នកគាំទ្រ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ថៃ​ មិន​នឹក​ស្មាន​ដល់​ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ខ្លាំង​ ឡើង​ឈរ​កំពូល​តារាង​ Premier League យ៉ាង​ភ្ញាក់​ផ្អើល​នៅ​រដូវ​កាល​នេះ។

 

Leicester មាន​ Fans ​នៅ​ថៃ​​កើន​ឡើង​ខ្លាំង​ ​មិន​នឹក​ស្មាន​ដល់

 

​​ថ្មីៗ​នេះ​​គណនី​ Facebook Page “Leicester Thailand Fan Club”​ មាន​ចំនួន​អ្នក​ Like រហូត​ដល់ជាង​​ ៤៥ម៉ឺន​​នាក់​ ​​ខណៈ​ដែល​ឯកសណ្ឋាន​ក្រុម​នេះ លក់​ដាច់​កក្រើក​នៅ​ពេញ​ប្រទេស។ ​ក្រុម​ Manchester United និង​ Liverpool ជា​ក្រុម​ដែល​មាន​អ្នកគាំទ្រ​ច្រើន​បំផុត​នៅ​ថៃ ប៉ុន្តែ​សន្ទុះ​គាំទ្រ​របស់​ក្រុម​ Leicester បច្ចុប្បន្ន​ ​អាច​នឹង​​លើ​ក្រុម​ទាំង​​២​នេះ​វិញ​ ក្នុង​ពេល​អនាគត​ដ៏​ខ្លី។

 

Leicester មាន​ Fans ​នៅ​ថៃ​​កើន​ឡើង​ខ្លាំង​ ​មិន​នឹក​ស្មាន​ដល់

 

Leicester មាន​ Fans ​នៅ​ថៃ​​កើន​ឡើង​ខ្លាំង​ ​មិន​នឹក​ស្មាន​ដល់

 

មូលហេតុ​នាំ​ឲ្យ​មាន​អ្នកគាំទ្រ​ក្រុម​ Leicester ​​កើន​​ខ្លាំង​នៅ​ថៃ ក៏​ដោយសារ​ក្រុម​នេះ​ គឺ​កាន់​កាប់​ដោយ​មហាសេដ្ឋី​ថៃ​លោក​ Vichai Srivaddhanaprabha។ ​បុរស​សញ្ជាតិ​ថៃ​វ័យ​៥៨​ឆ្នាំ​រូប​នេះ បាន​ទិញ​ក្លឹប​ Leicester ​​តាំង​ពី​​ឆ្នាំ​២០១០ ​កាល​លេង​នៅ​ Championship តែ​ក្រោយ​មក​ក្រុម​បាន​ឡើង​​ទៅ​លេង​លីគ​កំពូល​ Premier League នៅ​ឆ្នាំ​២០១៤ មុន​ឡើង​ជើង​ខ្លាំង នាំ​មុខ​គេ​៥​ពិន្ទុ​លើ​កំពូល​តារាង​បច្ចុប្បន្ន៕

 

-ចុចអាន៖ Leicester បំបាក់​Watford ១-០ ដើម្បីដាច់​៥ពិន្ទុ​នៅ​កំពូល​តារាង

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ thesun