​​​អង្គការ​ផ្កាយ​សមុទ្រ​ ប្រាប់​​មូលហេតុ​បង្កើត​កម្មវិធី​ប្រកួត​បាល់​ទាត់​សម្រាប់​កុមារ

​​កញ្ញា​ ជួប​ ​វិច្ឆិកា ​ប្រធាន​អង្គរ​ការ​​ផ្កាយ​សមុទ្រ​ទម្លាយ​មូលហេតុ​បង្កើត​កម្មវិធី​ប្រកួត​​បាល់ទាត់​សម្រាប់​កុមារ​ក្រីក្រ​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ឱកាស​បញ្ចេញ​សមត្ថភាព ​និង​​ក្នុង​គោល​បំណង​​បណ្ដុះ​បណ្ដាល​​វិស័យ​កីឡា​បាល់ទាត់​​​ក្នុង​ប្រទេស​​កម្ពុជា​​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ឡើង​តាម​រយៈ​កុមារ។

 

​​​អង្គការ​ផ្កាយ​សមុទ្រ​ ប្រាប់​​មូលហេតុ​បង្កើត​កម្មវិធី​ប្រកួត​បាល់​ទាត់​សម្រាប់​កុមារ

 

​​ប្រធាន​អង្គរ​ការ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​​គោល​បំណង​របស់​អង្គរ​ការ​ផ្កាយ​សមុទ្រ​គឺ​​ចង់​ឲ្យ​ក្មេង​ក្រីក្រ​​នៅ​កម្ពុជា​ ដែល​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល​មាន​ឱកាស​​បញ្ចេញ​សមត្ថភាព​​ផ្នែក​បាល់ទាត់​។ ​ក្មេង​ដែល​​ចូល​​រួម​លេង​ក្នុង​កម្មវិធី​របស់​អង្គរ​ការ​កន្លង​មក ​សុទ្ធសឹងតែ​​​ជា​កុមារ​ ដែល​គ្មាន​សមត្ថភាព​ចូលរួម​វិស័យ​កីឡា​។

 

​កញ្ញា​បន្ត​ថា ឆ្នាំ​២០១៦ ​នេះ​​​សម្រាប់​កម្មវិធី​ប្រកួត​បាល់ទាត់​​កុមារា​​ក្រោម​​អាយុ ១៤​ឆ្នាំ​ អង្គរ​ការ​បង្កើត​ឡើង​ចំនួន ៩​​លើក​ និង​​កុមារា​ក្រោម​អាយុ​ ១០​ឆ្នាំ​អង្គរ​ការ​បង្កើត​ឡើង​ចំនួន ៤​លើក​។ កម្មវិធី​ទាំង​ពីរ​​មួយ​ឆ្នាំ​ទើប​បង្កើត​ឡើង​ម្ដង។

 

​​ក្រៅ​ពី​កម្មវិធី​ប្រកួត​ខាង​លើ​​អង្គរ​ការ​ក៏​មាន​រៀប​ចំ​កម្មវិធី​ប្រកួត​ផ្សេង​ៗ ទៀត​រួម​មាន​កីឡាករ គ ថ្លង់ ​និង​កីឡាករ​ពិការ​សតិ​បញ្ញា​ ពីរ​លើក​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ៕

 

​​​អង្គការ​ផ្កាយ​សមុទ្រ​ ប្រាប់​​មូលហេតុ​បង្កើត​កម្មវិធី​ប្រកួត​បាល់​ទាត់​សម្រាប់​កុមារកញ្ញា ជួប វិច្ឆិកា ស្ដាំ

 

​​​អង្គការ​ផ្កាយ​សមុទ្រ​ ប្រាប់​​មូលហេតុ​បង្កើត​កម្មវិធី​ប្រកួត​បាល់​ទាត់​សម្រាប់​កុមារ

 

​​​អង្គការ​ផ្កាយ​សមុទ្រ​ ប្រាប់​​មូលហេតុ​បង្កើត​កម្មវិធី​ប្រកួត​បាល់​ទាត់​សម្រាប់​កុមារ

 

​​​អង្គការ​ផ្កាយ​សមុទ្រ​ ប្រាប់​​មូលហេតុ​បង្កើត​កម្មវិធី​ប្រកួត​បាល់​ទាត់​សម្រាប់​កុមារ

 

​​​អង្គការ​ផ្កាយ​សមុទ្រ​ ប្រាប់​​មូលហេតុ​បង្កើត​កម្មវិធី​ប្រកួត​បាល់​ទាត់​សម្រាប់​កុមារ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​