John Terry របួស​ មិន​អាច​លេង​ពេល​ប៉ះ PSG នៅ Champions League

John Terry ប្រធាន​ក្រុម Chelsea នឹង​ត្រូវ​អវត្តមាន​ការ​ប្រកួត UEFA Champions League ជើង​ទី​២ វគ្គ​១៦​ក្រុមចុងក្រោយ ​ទល់​នឹង Paris Saint-Germain។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់អ្នកចាត់ការក្រុម លោក Guus Hiddink។

 

John Terry របួស​ មិន​អាច​លេង​ពេល​ប៉ះ PSG នៅ Champions League

 

ការ​ខកខាន​នេះ​បណ្ដាល​មកពី​របួស​សរសៃ​ពួរ​បាន​អូស​បន្លាយ​ពេល​តាំង​ពី​ខែ​មុន​មក​ ធ្វើ​ឲ្យ​ខ្សែ​ការពារ​កណ្ដាល​ចាស់​វស្សា​ខាងលើ បាន​អវត្តមាន​៣ប្រកួត​នៅ Premier League ក៏​ដូចជា​ការប្រកួត Champions League កាល​ពី​ជើង​ទី១។

 

លោក Hiddink មិន​រំពឹង​ថាកីឡាករ​សញ្ជាតិ​អង់គ្លេស អាច​នឹង​ជា​សះស្បើយ​ទាន់​ពេល Paris មក​ប្រកួត​នៅ Stamford Bridge ថ្ងៃ​ពុធ​នេះ​ឡើយ។ គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​បាន​ប្រាប់​ថា៖ “របួស Terry មិន​ធ្ងន់ធ្ងរ​ពេក​ទេ គេ​បាន​ហ្វឹកហាត់​ខ្លះ និង​ទទួល​ការ​ព្យាបាល​កាល​ពី​ថ្ងៃសៅរ៍។ Terry អាច​នឹង​ចូល​រួម​ការ​ប្រកួត​សាកល្បង នៅ​ថ្ងៃ​អង្គារ តែ​សម្រាប់​ប្រកួត​ផ្លូវការ​ខ្ញុំ​គិត​ថា​គេ​នៅ​​មិន​អាច​លេង​បាន យើង​ត្រូវ​ចាំ​មើល​សប្ដាហ៍​ក្រោយ ទាំង​អស់​គ្នា៕”

 

ចុចអាន៖ Terry ប្រកាស​ថា​នឹង​ចាក​ចេញ​ពី Chelsea ​ចុង​រដូវកាល​នេះ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal