ហេតុ​ផល​មួយ​ដែល​នាំ​ឲ្យ Beckham ស្រលាញ់ Victoria ដល់​សព្វថ្ងៃ

​កាល​ពី​ម្សិលមិញ​ ស្វាមី​របស់​អ្នក​ច្នៃ​ម៉ូដ Victoria Beckham គឺ David Beckham បាន​ប្រាប់ទៅ​អ្នក​គ្រប់​គ្នា​លើ​បណ្ដាញ​សង្គម​ អំពី​ហេតុ​ផល​សំខាន់​មួយ​​ដែល​នាំ​ឲ្យ​ខ្លួន​ស្រឡាញ់​ប្រពន្ធ​ដក​ចិត្ត​មិន​រួច​ដល់​បច្ចុប្បន្ន​។

 

ហេតុ​ផល​មួយ​ដែល​នាំ​ឲ្យ Beckham ស្រលាញ់ Victoria ដល់​សព្វថ្ងៃ

 

គូ​ស្នេហ៍​ទាំង​ពីរ​​​បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​១៩៩៩​និង​​ទទួល​បាន​ចំណងដៃ​កូន​ដំបូង Brooklyn បច្ចុប្បន្ន១៧​ឆ្នាំ។ នៅ​ថ្ងៃ​​ម្ដាយ Mother’s Day ក្នុង​ប្រទេស​អង់គ្លេស Beckham បាន​បង្ហោះ​រូប​ស​ខ្មៅ​ដ៏​មាន​ន័យ​​ដែល​មាន​រូប​កូន​ៗ​ទាំង​៤​​លើ​បណ្ដាញ instagram ដើម្បី​ផ្ញើ​ជូន​ទៅ​ប្រពន្ធ។

 

អម​ជាមួយ​រូប ​អតីត​តារា​បាល់ទាត់​បាន​សរសេរ​ថា​៖​”​១៧​ឆ្នាំ​កន្លង​ទៅ​ដែល​​ពូក​យើង​ដើរ​ជាមួយ​គ្នា​និង​​នេះ​​ជា​រឿង​ល្អ​មួយ​ដែល​មាន​ម្ដាយ​​ដែល​ស្រលាញ់​ពួក​យើង​ស្ទើរ​លេប…ហើយ​ហេតុផល​ដែល​​ខ្ញុំ​ស្រឡាញ់​​នាង​គឺ​មាន​ច្រើន ប៉ុន្តែ​ហេតុផល​សំខាន់​នោះ​គឺ នាង​បាន​ផ្ដល់កូន​ៗ​ជា​ទី​ស្រឡាញ់​ឲ្យ​ខ្ញុំ​​…​រីករាយ​ថ្ងៃ​ម្ដាយ នេះ​គ្រាន់​តែ​​ជា​ពាក្យ​បន្តិចបន្តួច​​ដែល​ចង់​និយាយ”។

 

 

ហេតុ​ផល​មួយ​ដែល​នាំ​ឲ្យ Beckham ស្រលាញ់ Victoria ដល់​សព្វថ្ងៃ

 

ចំណែក​កូន​ប្រុស​ច្បង​របស់ Victoria Beckham ក៏​​បាន​បង្ហោះ​សារ​ខ្លី​ទៅ​ម្ដាយ​ក្នុង​ថ្ងៃ​ម្ដាយ​ដែល​ថា​៖”រីករាយ​ថ្ងៃ​ម្ដាយ​​ម៉ាក់​។ អ្នក​ស្រឡាញ់​ ការពារ​និង​​ទូន្មាន​​ខ្ញុំ​ជា​រៀងរាល់​ថ្ងៃ​។ ខ្ញុំ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​”។

 

 

ចុចអាន៖ស្ដាប់ Kendall Jenner និង Gigi Hadid ពិភាក្សា​គ្នា​រឿង​ដើមទ្រូង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  mirror