សមាជិក One Direction ត្រូវ​គេ​ប្រទះ​ឃើញ​បត់​ជើង​តូចតាម​​ផ្លូវ​សាធារណៈ​

សមាជិក Niall Horan របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​អង់គ្លេស​ One Direction ត្រូវ​គេ​ប្រទះ​ឃើញ​មាន​សកម្មភាព​ខ្វះ​អនាម័យ​នៅ​លើ​ផ្លូវ​សាធារណៈ។

 

សមាជិក One Direction ត្រូវ​គេ​ប្រទះ​ឃើញ​បត់​ជើង​តូចតាម​​ផ្លូវ​សាធារណៈ​

 

យប់​ថ្ងៃ​ទី ៤ ខែ​មីនា សមាជិក Niall Horan របស់​ក្រុម​ចម្រៀង One Direction បាន​មាន​វត្តមាន​នៅ​ក្លឹប​រាត្រី​មួយ​នៅ​ទីក្រុង West Hollywood រដ្ឋ California សហរដ្ឋ​អាមេរិក​ដើម្បី​ជប់លៀង​ជាមួយ​នឹង​ក្រុម​មិត្តភ័ក្ដិ​របស់​ខ្លួន។ យ៉ាងណាមិញ ក្រុម​អ្នក​ប្រមាញ់​រូប​ថត​បាន​ផ្ដិត​បាន​រូប​ភាព​របស់​តារា​ចម្រៀង​អាយុ ២២ ឆ្នាំ​មាន​សកម្មភាព​មិន​សមរម្យ​នៅ​ទី​សាធារណៈ ដោយ Niall បាន​ឈរ​បត់​ជើង​តូច​នៅ​ចំណត​​ចត​រថយន្ត​មួយ។
សំណាងល្អ​សម្រាប់​ម្ចាស់​បទ “What Makes You Beautiful” ដោយ​នៅ​ពេល​លោក​កំពុង “រំដោះទុក្ខ” នេះ​ពុំ​មាន​ប៉ូលិស​​រូប​ណា​នៅ​ជិត​នោះ​ឡើយ។ យោង​ទៅ​តាម​ច្បាប់​របស់​រដ្ឋ California ការ​បទ​ជើង​ផ្ដេសផ្ដាស​នៅ​តាម​ទី​សាធារណៈ​នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​និង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ការ​ជួយ​សង្គម៕

 

សមាជិក One Direction ត្រូវ​គេ​ប្រទះ​ឃើញ​បត់​ជើង​តូចតាម​​ផ្លូវ​សាធារណៈ​

 

សមាជិក One Direction ត្រូវ​គេ​ប្រទះ​ឃើញ​បត់​ជើង​តូចតាម​​ផ្លូវ​សាធារណៈ​

 

សមាជិក One Direction ត្រូវ​គេ​ប្រទះ​ឃើញ​បត់​ជើង​តូចតាម​​ផ្លូវ​សាធារណៈ​

 

សមាជិក One Direction ត្រូវ​គេ​ប្រទះ​ឃើញ​បត់​ជើង​តូចតាម​​ផ្លូវ​សាធារណៈ​

 

សមាជិក One Direction ត្រូវ​គេ​ប្រទះ​ឃើញ​បត់​ជើង​តូចតាម​​ផ្លូវ​សាធារណៈ​

 

សមាជិក One Direction ត្រូវ​គេ​ប្រទះ​ឃើញ​បត់​ជើង​តូចតាម​​ផ្លូវ​សាធារណៈ​

 

សមាជិក One Direction ត្រូវ​គេ​ប្រទះ​ឃើញ​បត់​ជើង​តូចតាម​​ផ្លូវ​សាធារណៈ​

 

ចុចអាន៖ប្រើ​ម្សៅ​តម្លៃ​តែ ១៥​ដុល្លារ Selena Gomez នៅ​តែ​ស្អាត​ឥត​ខ្ចោះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖tmz