The ROYAL អាគារ​ខុនដូ​ដ៏​ទំនើប​ថ្មី នឹង​លេច​រូបរាង​នៅ​ផ្លូវ​ម៉ៃ​ដា ២០០៤

អាគារ​ខុនដូ​ ៦ ​អាគារ ជាមួយ​បរិយាកាស​ឆ្នេរ​ខ្សាច់​នៅ​កណ្ដាល​រាជធានី គឺ​មាន​នៅ ORKIDE The Royal Condominium ដែល​មាន​សួនច្បារ ៣,២​ហិច​តា អាង​ហែល​ទឹក ព្រម​ទាំង​កន្លែង​កម្សាន្ត​ជាង​១០០​កន្លែង និង​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​​២​ជាន់ ដែល​នឹង​លេច​រូបរាង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦ នេះ នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ (​ម៉ៃ​ដា​) ក្បែរ​សាលា​អន្តរជាតិ NORTHBRIDGE ទល់មុខ​សាលា​អន្តរជាតិ CIA​។​

 

The ROYAL អាគារ​ខុនដូ​ដ៏​ទំនើប​ថ្មី នឹង​លេច​រូបរាង​នៅ​ផ្លូវ​ម៉ៃ​ដា ២០០៤

 

 

គម្រោង​ខុនដូ​នេះ បាន​ដាក់​សម្ពោធ​ចាប់​តាំងពី ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ជាង ១៣០០​នាក់ នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ​។ គម្រោង​ខុនដូ​នេះ ជា​គម្រោង​ស្នូល​កណ្ដាល​នៃ​គម្រោង​សាងសង់​ផ្ទះ​ទី​២ របស់​ក្រុមហ៊ុន អ័រគី​ដេ​វីឡា មាន​ឈ្មោះ​ថា គម្រោង​អ័រគី​ដេ​វីឡា ឌឹ​រ៉ូយ៉ាល់ ORKIDE Villa The ROYAL ដែល​មាន​ទាំង​ផ្នែក​ផ្ទះ​អាជីវកម្ម Shop House ផ្នែក​ផ្ទះ​វីឡា​គ្រប់​ប្រភេទ​យ៉ាង​ស្រស់​ប្រណិត ជាមួយ​គុណភាព​សំណង់​ដ៏​រឹងមាំ ល្អ​ឥត​ខ្ចោះ​ សម្រាប់​លោក​អ្នក​។

 

​បន្ទាប់​ពី​មាន​ការ​ដាក់​សម្ពោធ​អាគារ A មក​ដល់​ពេល​នេះ គម្រោង​ខុន​ដូ THE ROYAL Condominium ទទួល​បាន​ការ​កក់​ជិត ៨០% ហើយ​។ ដូច្នេះ ក្រុមហ៊ុន អ័រគី​ដេ​វីឡា បាន​និង​កំពុង​រៀបចំ​ដាក់​លក់​អាគារ B បន្ថែម​ក្នុង​ពេល​ឆាប់ៗ​នេះ​។

 

​គម្រោង​អាគារ​ខុនដូ​នេះ មាន​អាគារ​ចំនួន ៦ ដែល​មាន​បន្ទប់​គេង សរុប​​រហូត​ដល់​ទៅ ១.៤១៨ យ៉ូនីត​បន្ទប់ ដែល​មាន​ប្រភេទ​បន្ទប់​គេង​១, ២ និង​បន្ទប់​គេង​៣ ហើយ​នឹង​ត្រូវ​ដាក់​លក់​ទៅ​តាម​ដំណាក់​កាល​។ ដំណើរការ​សាងសង់​អាគារ​ខុនដូ​នេះ នឹង​ត្រូវ​បញ្ចប់​ក្នុង​អំឡុង​ឆ្នាំ​២០១៨ ឆាប់ៗ​នេះ​។​

 

The ROYAL អាគារ​ខុនដូ​ដ៏​ទំនើប​ថ្មី នឹង​លេច​រូបរាង​នៅ​ផ្លូវ​ម៉ៃ​ដា ២០០៤

 

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​កាន់​ការិយាល័យ​លក់​នៅ​តាម​បណ្ដោយ​ផ្លូវ ២០០៤ (​ម៉ៃ​ដា​) ឬ​អាច​ទាក់ទង​តាម​ទូរស័ព្ទ 089 58 5555, 096 758 5555, 088 758 5555 ឬ​ចូលវិបសាយ៖ www.orkidevilla.com ឬ Facebook: Orkidé Villa ៕

 

The ROYAL អាគារ​ខុនដូ​ដ៏​ទំនើប​ថ្មី នឹង​លេច​រូបរាង​នៅ​ផ្លូវ​ម៉ៃ​ដា ២០០៤

 

The ROYAL អាគារ​ខុនដូ​ដ៏​ទំនើប​ថ្មី នឹង​លេច​រូបរាង​នៅ​ផ្លូវ​ម៉ៃ​ដា ២០០៤

 

The ROYAL អាគារ​ខុនដូ​ដ៏​ទំនើប​ថ្មី នឹង​លេច​រូបរាង​នៅ​ផ្លូវ​ម៉ៃ​ដា ២០០៤

 

អត្ថបទ៖ ពាណិជ្ជកម្ម​