តាម​ពិត​ផ្ទាំង​ទឹកកក​ដែល​ធ្វើ​ឲ្យ​កប៉ាល់​ Titanic លិច​មាន​អាយុ​កាលដល់​ទៅ​​ ១០០ ០០០​ឆ្នាំ

ថ្មីៗ​នេះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​​ពី​ប្រភព​ដើម​ផ្ទាំង​នៃ​​ទឹកកក​ដែល​បាន​ធ្វើ​ឲ្យ​កប៉ាល់​ Titanic លិច​នៅ​ក្នុង​ឆ្នាំ​១៩១២ ព្រម​ទាំង​បានសន្និដ្ឋាន​ពី​អាយុ​កាល​របស់​វា​ថែម​ទៀត​ផង។

 

តាម​ពិត​ផ្ទាំង​ទឹកកក​ដែល​ធ្វើ​ឲ្យ​កប៉ាល់​ Titanic លិច​មាន​អាយុ​កាលដល់​ទៅ​​ ១០០ ០០០​ឆ្នាំ

 

​​​ការ​រក​ឃើញ​ដ៏​គួរ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​នៃ​ចរន្ត​​របស់​ទឹក​សមុទ្រ​ជា​មួយ​នឹង​ការ​ពិពណ៌នា​របស់​សាក្សី​ពី​​ហេតុការណ៍​កើត​ឡើង​នៅ​​ឆ្នាំ​ ១៩១២។ ដោយ​បាន​ចំណាយ​ពេល​សិក្សា​ពី​ផ្ទាំង​ទឹកកក​យក្ស​នេះ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​​ជឿ​ជាក់​ថា​វា​មាន​ប្រភព​ដើម​ពី​​ព្រិល​ដែល​បាន​ធ្លាក់​បាន​​កាល​ពី​ ១០០ ០០០ឆ្នាំ​មុន​ ដែល​​ព្រិល​នេះ​បាន​បង្កើត​ចេញ​​ជា​ផែន​ទឹកកក​នៅ​ភាគ​និរតី​នៃ​​កោះ​ Greenland។

 

តាម​ពិត​ផ្ទាំង​ទឹកកក​ដែល​ធ្វើ​ឲ្យ​កប៉ាល់​ Titanic លិច​មាន​អាយុ​កាលដល់​ទៅ​​ ១០០ ០០០​ឆ្នាំ

 

នៅ​ពេល​ដែល​កប៉ាល់​ Titanic បាន​បើក​បុក​ប៉ះ​នឹង​​ចំហៀង​ម្ខាង​នៃ​ផ្ទាំង​ទឹកកក​នេះ​ គេ​គិត​ថា​ផ្ទាំង​នេះ​មាន​បណ្ដោយ ​១២១​ម៉ែត្រ​ និងមាន​ទម្ងន់​ ១,៥​​លាន​តោន។ ផ្ទាំង​ទឹកកក​នេះ​ដែរ​គេ​ជឿ​ថា​វា​ទំនង​ជា​បាន​បណ្ដែត​ខ្លួន​មក​ពី​​តំបន់​ Qassimiut ​ដែល​ជា​ឆ្នេរ​សមុទ្រ​ភាគ​និរតី​នៃ​កោះ​ Greenland។

 

គួរ​រំលឹក​ថា​​សោក​នាដកម្ម​លិច​កប៉ាល់​ Titanic បាន​កើត​ឡើង​នា​ថ្ងៃ​ទី១៤​ ខែ​មេសា​ ឆ្នាំ​១៩១២ ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​ ១៥១៧​នាក់៕​​​​​​​​​​​​​​​​​

 

ចុច​អាន៖ ប្រទះ​ឃើញ​កាក់​សតវត្ស​ទី១៧ ដល់១៩ មាន​ចម្លាក់​យាន​មនុស្ស​ក្រៅ​ភព

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail