កូរ៉េខាងជើង គំរាម ប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ប្រសិនអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា

កូរ៉េខាងជើង៖ បានចេញមកប្រកាស ថាខ្លួននឹងប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹង កូរ៉េខាងជើង និងអាមេរិក ប្រសិនបើពួកគេ នៅតែនៅបន្តធ្វើ សមយុទ្ធយោធា រួមមួយនៅក្នុង ឆ្នាំនេះ ដែលនឹងប្រើប្រាស់ កម្លាំងទាហាន កូរ៉េខាងត្បូង ប្រមាណជាង ៣សែននាក់ និងអាមេរិក ជាង១ម៉ឺន៥ពាន់នាក់នោះ។

ប្រភពព័ត៍មាន របស់BBC បានឲ្យដឹងនៅថ្ងៃនេះថា រដ្ឋភិបាលក្រុងព្យុង យ៉ាងបានប្រកាស ថាខ្លួនបានត្រៀម រួចរាល់ក្នុងការបញ្ជា ប្រើប្រាស់ អាវុធនុយក្លេអ៊ែរ គ្រប់ពេលវេលា ហើយថែមទាំង បាននិយាយទៀតថា កូរ៉េខាងជើង បានចាត់ទុក សមយុទ្ធយោធា ដែលប្រទេសទាំងពីរ កំពុងធ្វើគឺជាលុកលុយ និងឈ្លានពាន មកលើប្រទេសខ្លួន។

គួរបញ្ជាក់ផងដែរថា សមយុទ្ធយោធា ដែលមាន ទ្រង់ទ្រាយធំ បំផុតមិនធ្លាប់មាន រវាងកូរ៉េខាងត្បូង និងអាមេរិក នាពេលខាងមុខនេះ បានធ្វើឲ្យរដ្ឋាភិបាល ក្រុងព្យុងយ៉ាង មានការខឹងសម្បារ យ៉ាងខ្លាំងហើយ កាលពីឆ្នាំទៅ ប្រទេសកុម្មុយនីស មួយនេះក៏ធ្លាប់បាន ប្រើប្រាស់ការ គំរាមកំហែងថា នឹងធ្វើទីក្រុងវ៉ាស៊ិនតោន ក្លាយទៅជា សមុទ្រភ្លើង សង្រ្គាមផងដែរ៕