NGOផ្សព្វផ្សាយ អនុក្រឹត្យ ការបោះពុម្ពសារ ព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពលើ ផលិតផលថ្នាំជក់

ភ្នំពេញ៖ អង្គការចលនា ដើម្បីសុខភាព កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើការ ផ្សព្វផ្សាយ អនុក្រឹត្យ ស្តីពីការបោះពុម្ពសារ ព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពលើ កញ្ចប់ផលិតផលថ្នាំជក់ ខណៈអនុក្រឹត្យនេះ នឹងចូលជាធរមាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ។

អនុក្រឹត្យនេះ  ត្រូវបានចុះហត្ថលេខា ទទួលស្គាល់ ពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥កន្លងមកនេះ។

ជំពូកទី១ មាត្រា១ នៃអនុក្រឹត្យនេះ បានចែងថា  មានគោលបំណង ការពារសុខភាព សាធារណៈ និងកាត់ បន្ថយផល ប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបិរស្ថាន ដែលបណ្តាល មកពី ផលិតផលថ្នាំជក់។

អនុក្រឹត្យនេះ ក៏មានគោលដៅ កំណត់វិធានការ ក្នុងការគ្រប់គ្រង ការបោះពុម្ពសារ ព្រមានសុខភាព ជាភាសា ខ្មែរ និងជារូបភាពលើ កញ្ចប់ផលិតផលថ្នាំជក់ , អប់រំផ្សព្វផ្សាយ អំពីផលវិបាក និងគ្រោះថ្នាក់នៃការ ប្រើប្រាស់ផលិតផល ថ្នាំជក់ ដើម្បីកាត់បន្ថយ ការប្រើប្រាស់ ផលិតផលថ្នាំជក់ , បង្ការកុមារ និងយុវជន ពីការចាប់ផ្តើម ប្រើប្រាស់ផលិតផល ថ្នាំជក់។

អនុក្រឹត្យនេះ មានវិសាលភាព លើការអនុវត្ត ចំពោះការបោះពុម្ពសារ ព្រមានសុខភាពជា ភាសាខ្មែរ និង ជារូបភាព លើកញ្ចប់ផលិតផល ថ្នាំជក់គ្រប់ប្រភេទ ដែលត្រូវបានចែកចាយ លក់ និង ប្រើប្រាស់នៅកម្ពុជា៕