ថយម៉ាស៊ីនច្រូតស្រូវ មិនបានមើលក្រោយ កិនបុរសវ័យចំណាស់ ម្នាក់ស្លាប់ នៅស្រុកស្វាយអន្ទរ

ព្រៃវែង៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ខណៈពេលបញ្ជូន ទៅដល់មន្ទីរពេទ្យបង្អែក ស្រុកស្វាយអន្ទរ ក្រោយពីត្រូវ ម៉ាស៊ីនច្រូតស្រូវ មួយគ្រឿងថយមិនបាន ប្រយ័ត្នក៏កិនតែម្ដង ហេតុការណ៍នេះបានកើតឡើង នៅម៉ោង ៩ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នៅភូមិចំបក់ទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកម៉ាស៊ីន ច្រូតស្រូវមានឈ្មោះ ហួន ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិភ្នំគង់ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។ ជនរងគ្រោះមានឈ្មោះ អ៊ាវ អ៊ន ភេទប្រុស អាយុ៦២ឆ្នាំ ស់នៅភូមិចំបក់ទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ដោយសារតែគាត់ ទៅប្រមូលចំបើង សម្រាប់ទុកឲ្យគោស៊ី។

សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ហើយបុរសវ័យចំណាស់ ដែលជួបហតុការណ៍ ម៉ាស៊ីនច្រូតថយកិននោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕