នាឡិកា Prime Time តម្លៃ៩៥-៥៥០ដុល្លារ បានបង្ហាញ វត្តមាននៅ កម្ពុជា

ភ្នំពេញ៖ ហាងនាឡិកាម៉ាក Prime Time Cambodia ដែលទទួលបានសិទ្ធិ នាំចូលដោយក្រុមហ៊ុន Fossil Group Watches មកកម្ពុជា បានបង្ហាញវត្តមានលើកដំបូង ជាផ្លូវការរបស់ខ្លួន នៅហាងគ្រឿងអលង្ការ អ៊ឹង មុយគៀង ដែលមានអាសយដ្ឋាន លើបណ្តោយ មហាវិថីព្រះមុន្នីវង្ស ជិតផ្សារធំថ្មី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦។

នាឡិកាទាំងអស់មាន៩ម៉ាក ដែលមានដាក់ លក់នៅក្នុងហាង  Prime Time Cambodia មានតម្លៃពិសេស ចាប់ពី៩៥ដល់៥៥០ដុល្លារ។ ព័ត៌មានបន្ថែម សូមស្វែងរក នៅលើគេហទំព័រ ហ្វេសប៊ុករបស់ Prime Time Cambodia។

នាឡិកាទាំងនោះ មានម៉ាកដូចជា៖ Michael Kors(MK) , Marc Jacobs , Emporio Armani , Armani Exchange , Fossil , Diesel , DKNY , Skagen និង Adidas។

គ្រប់ប្រភេទ នៃនាឡិកានីមួយៗ មានការធានា បាននូវសន្តិភាពផ្លូវចិត្ត រយៈពេល២ឆ្នាំ ពីសហគ្រាសផលិតផល នាឡិកាទាំងនេះ នៅទូទាំងពិភពលោក។

តំណាងក្រុមហ៊ុននាឡិកា Prime Time Cambodia បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តី រំភើបរីករាយណាស់ ក្នុងការនាំយក ប្រភេទនាឡិកា ដែលមានការ ទទួលស្គាល់ ជា លក្ខណៈអន្តរជាតិ មកកម្ពុជា។ ក្នុងនាមជាអ្នកទទួលបាន សិទ្ធិនាំចូលយើង នឹងធ្វើឲ្យអតិថិជន មានទំនុកចិត្តថា នាឡិកាគ្រប់ ប្រភេទ របស់យើង គឺជារបស់សុទ្ធ។ ជាមួយនឹងការ ផ្តល់ជូន នាឡិកាទាំង ៩ម៉ាកនេះ យើងក៏មាន នាឡិកា មួយប្រភេទ សម្រាប់គ្រប់កម្មវិធីផងដែរ”។

តំណាងដដែលបន្តថា ខ្លួនមានមោទនភាព ចំពោះអនាគតរបស់ហាង ព្រោះពលរដ្ឋកម្ពុជា ជាច្រើន កំពុងទន្ទឹងរង់ចាំ អ្នកនាំចូលផលិតផល ដែលទុកចិត្តបានដូច្នេះហើយ ហាងនាឡិកា Prime Time  នឹងបំពេញនូវសេចក្តី ត្រូវការនៃអតិថិជន៕