ជនសង្ស័យ ៤នាក់ វាយតប់គ្នា បង្ករបួសស្នាម ដល់សមត្ថកិច្ចម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍ ឃាត់ខ្លួនភ្លាមៗ

កណ្តាល ៖ ជនសង្ស័យ ២ក្រុម មានគ្នា ៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង២២ៈ២០នាទី  ពីបទប្រើអំពើហិង្សាវាយតប់គ្នា នៅកន្លែងតាំងពិព័រណ៍ផលិតផលថៃ និងបានបង្ករបួសស្នាមដល់សមត្ថកិច្ចម្នាក់ ស្ថិតនៅចំណុចបរិវេណអនុវិទ្យាល័យគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរក្រុម មានគ្នា ៤នាក់ បានវាយតប់គ្នានៅកន្លែងតាំងពិព័រណ៍ ក្រុមទី១ មានឈ្មោះ ឈិន ស៊ីលីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ និងឈ្មោះ ទុយ ភារម្យ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងធ្វើម៉ាប អ្នកទាំងពីរមានទីលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រុមទី២ មានឈ្មោះ ចក់ សិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ, និងឈ្មោះ គីម ហួងទី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរគ្រូបង្រៀនភាសាចិន អ្នកទាំងពីរមានទីលំនៅ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះមានឈ្មោះ គឹម ចាន់ដារ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពេលកើតហេតុ ជនសង្ស័យមានគ្នា ២ក្រុម បានវាយតប់គ្នាទៅវិញទៅមក នៅកន្លែងរាំធុងបាស់ ក្នុងពិធីតាំងពិព័រណ៍ខាងលើ ពេលនោះកម្លាំងនគរបាលការពារនៅទីនោះ បានចូលទៅឃាត់ដើម្បីបំបែកគ្នា ស្រាប់តែបក្ខពួកក្រុមជនសង្ស័យទាំងពីរក្រុមនេះ បានគប់ដុំថ្មមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យលោក អនុសេនីយ៍ទោ គឹម ចាន់ដារ៉ា នាយរងផ្នែកពិនិត្យហេតុ រងរបួសបែកក្បាល ដេរចំនួន ០៦ថ្នេរ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានឃាត់ខ្លួន ក្រុមជនសង្ស័យទាំង០៤នាក់ខាងលើ និងវត្ថុតាងដុំថ្មចំនួន០៦ដុំ មកប៉ុស្តិ៍ ដើម្បីសួរនាំ និងបញ្ជូនមកអធិការដ្ឋាន បន្តចាត់ការតាមនីតិវិធី ៕