ចៅសង្កាត់ស្ទឹង មានជ័យ សំណះសំណាលជាមួយនារី ដើម្បីអបអរសាទរ ទិវាសិទ្ធិនារី អន្តរជាតិ ៨ មីនា

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ថ្ងៃទិវាសិទ្វិនារី អន្តរជាតិ ៨ មីនា ក្រោមប្រធានបទ "វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព" នាព្រឹកថ្ងៃច័ន្ទ ទី០៧ ខែមីនា ឆ្នាំ២០១៦ នៅសាលាសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លោក សេង សាញ់ ចៅសង្កាត់ បានជួបសំណេះ សំណាលជាមួយនារី បម្រើការងារនៅសាលាសង្កាត់ និងមេភូមិ អនុភូមិ ។

លោក សេង សាញ់ បានទ្បើងថា នារីគឺមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំសង្គមជាតិ គឺមានសិទ្ធិស្មើនិងប្រុសដែរ សព្វថ្ងៃនេះ នារីកំពុងដើរតួនាទីជាច្រើន នៅតាមស្ថាប័ន អង្គភាព និងកំពុងបម្រើការងារ នៅក្នុងសង្គម  ។ នារីជាឆ្នឹងខ្នងសេដ្ឋកិច្ចដ៍សំខាន់មិនអាចខ្វះបាន  ដោយហេតុថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកំលំាងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សា ហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

ជាមួយនឹងការសំណេះសំណាលនោះ លោកចៅសង្កាត់ បានជូនវត្ថុអនុស្សាវរីយ៍ដល់បងប្អូននារី ជាមន្ត្រីសាលាសង្កាត់នូវ សារុង១ ដោយភ្ជាប់ជាមួយថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ ៕