កម្លាំងសមត្ថកិច្ច ឡោមព័ទ្ធ ទីតាំងស្តុកឈើមួយកន្លែង ក្នុងសង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ៖ នៅម៉ោងប្រមាណ ១០៖០០នាទី ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នេះ កម្លាំងសមត្ថកិច្ចខាងរដ្ឋបាលព្រៃឈើ កំពុងចុះឡោមព័ទ្ធទីតាំងស្តុកឈើ មួយកន្លែងស្ថិតតាមបណ្តោយផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

យ៉ាងណាក៏ដោយសេចក្តីរាយការណ៍ នៅមិនទាន់បញ្ជាក់លំអិតថា ការចុះព័ទ្ធទីតាំងស្តុកឈើខាងលើកនេះ ពាក់ព័ន្ធនិងករណីស្តុកឈើខុសច្បាប់ ឬក៏ចុះត្រួតពិនិត្យមើលសិប្បកម្មកែច្នៃឈើនោះទេ៕