សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ៣នាក់ ប្រើប្រាស់គ្រាប់បែក កែឆ្នៃបោកត្រី បញ្ជូនខ្លួនមកដល់ ស្នងការខេត្ត

កោះកុង : ជនសង្ស័យចំនួន ៣នាក់ ដែលប្រើប្រាស់គ្រាប់បែក កែឆ្នៃដើម្បីបោកត្រី ជារបរប្រចាំថ្ងៃនោះ ត្រូវកម្លាំង គណៈកម្មាធិការ ជាតិសន្តិសុខ លំហរសមុទ្រ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ ឧត្តមសនាវីឯក ទៀ សុខា ប្រចាំស្នាក់ការ ឡាំដាំ ថ្ងៃទី៥ខែមិនា ឆ្នាំ២០១៦ហើយត្រូវបាន បញ្ជូនខ្លនមក ស្នងការដ្ឋាន នៅរសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦ ដើម្បីធ្វើការសាកសួរបន្ត។ លោក វរៈនាវីទោ ជា ស៊ីធន់ឡាយ នាយប៉ុស្តិ៏ស្នាក់ការ ឡាំដាំ បានរាយការណ៏ថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះ ១-ឈ្មោះហ៊ឹម ហឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ២- ឈ្មោះ ទៀង សឿន ភេទប្រុស អាយុ២៨ឆ្នាំ ៣-ឈ្មោះ សុខ នូវ ភេទប្រុស អាយុ៣៨ឆ្នាំ ទាំង៣នាក់ មានទីលំនៅខេត្តព្រះសីហនុ។

ហើយវត្ថុតាងសមត្ថកិច្ច រឹបអូសបាននូវ ទូកនេសាទ១គ្រឿង និងត្រីដែលបោកគ្រាប់បែក បានមួយចំនួនទៀត។ ក្នុងរបាយការណ៏បានសសេរថា កន្លែងដែលជនសង្ស័យ ធ្វើសកម្មភាព បោកគ្រាប់បែក កែឆ្នៃនោះ ស្ថិតនៅក្នុងផ្ទៃសមុទ្រ កោះឆ្លាម ក្នុងផ្ទៃសមុទ្រខេត្តកោះកុង។ ហើយត្រូវបាន គណៈកម្មការជាតិ លំហរសមុទ្រ ចុះល្បាតដើម្បីសុវត្តិភាព ប្រជានេសាទត្រឹមត្រូវ។

ហើយក្រោយពីការឃាត់ខ្លួន និងសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពិតជាបានប្រើប្រាស់ គ្រាប់បែកកែឆ្នៃបោកត្រី ពិតប្រាកដមែន ដោយយកម្សៅTNT ដាក់ចូលក្នុងកំប៉ុងត្រីខ និងកិបផ្ទុះ។ បច្ចុប្បន្នសមត្ថកិច្ចនៃស្នងការខេត្ត កំពុងធ្វើការសាកសួរបន្តនិង បញ្ជូនខ្លួនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។