ភូមិ-ឃុំ មានសុវិត្ថភាព ឆ្នាំ២០១៥ ឃុំ-សង្កាត់៦០ ជាប់ចំណាត់ ថ្នាក់លេខ១ ដោយឡែក ៣ឃុំ-សង្កាត់ គ្មានលេខដាក់

ស្វាយរៀង ៖ អភិបាលខេត្តស្វាយរៀង លោកជៀង អំ ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រទ្បង ប្រណាំង អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវិត្ថភាព នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះថា ផ្អែកតាមការ ពិនិត្យ និងវាយតំលៃជាក់ស្តែង ក្នុងចំណោម៨០ឃុំ សង្កាត់នៅទូទាំងខេត្ត ត្រូវទទួលបានចំណាត់ ថ្នាក់តាមប្រភេទ។

លោក ជៀង អំ បានបញ្ជាក់ថា ប្រភេទលេខ១ មាន៦០ឃុំ-សង្កាត់, លេខ២ មាន១៤ឃុំ, លេខ៣ មាន៣ឃុំ និងគ្មានលេខដាក់ មាន៣ឃុំ-សង្កាត់ ចំពោះ ឃុំ-សង្កាត់ដែលមានស្នាដៃល្អជាប់ចំណាត់ថ្នាក់ប្រភេទលេខ១ គឺឃុំសង្កាត់ដែលគ្មានបទល្មើស និងបានបំពេញគ្រប់លក្ខណៈសម្បត្តិ៥យ៉ាង (ស្ថានភាពបទល្មើស លទ្ធផល ប្រតិបត្តិកាផ្សព្វផ្សាយផែនការ វេទិការសាធារណៈ និងចលនាប្រជាការពារ មាន ៦០ឃុំ-សង្កាត់ ដោយក្នុងមួយ ឃុំសង្កាត់ទទួល បានថវិការសរុប ១លានរៀល ចែកជាពីរ គឺរដ្នបាលឃុំនីមួយៗ ទទួលបានថវិកា៥សែនរៀល និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់៥សែនរៀលដែរ។ ហើយចំណែកឯឃុំ សង្កាត់ ទទួលបានចំណាត់ ប្រភេទ លេខ២ វិញមានចំនួន១៤ឃុំសង្កាត់ ក្នុងមួយឃុំសង្កាត់ ទទួលបានថវិការសរុប៦៥០០០០រៀល ដោយចែក ជាពីរដូចគ្នា។ ឃុំសង្កាត់ចំណាត់ថ្នាក់ប្រភេទលេខ៣ មាន៣ឃុំក្នុងឃុំនីមួយៗទទូបានថវិការ៤៥០០០០រៀល ដោយជាពីរ និងឃុំសង្កាត់ ដែលពុំទទួលបាន ចំណាត់ (គ្មានលេខ)មានចំនួន ៣ឃុំគឺឃុំជ្រៃធំ ឃុំអណ្តូងត្របែក ឃុំគគីរស្រុករមាសហែក ក្រសួងមិនបាន ផ្តល់ថវិការជូនទេ ដោយរូបលោកផ្ទាល់ឧបត្ថម្ភ ក្នុងមួយឃុំ២សែន រៀលផងដែរ។

លោក ជៀងអំ ក៏បានណែនាំដល់ស្នងការនគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្តគណៈបញ្ជារការឯកភាពរដ្នបាលគ្រប់ថ្នាក់ មន្ទីរអង្គភាពពិសេសនៅ ថ្នាក់ឃុំសង្កាត់ ត្រូវចូលរួមអនុវត្តអោយបានល្អប្រសើ រទៅតាមស្មារតីគោលនយោបាយ សេចក្តីណែនាំផែនការ និងលិខិតបទដ្ឋាននានា ដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបានកំណត់ និងដាក់ចេញដើម្បីធានា នូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ អោយបានល្អនៅគ្រប់មូលដ្ឋាន និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្នអោយកាន់តែប្រសើរទ្បើង៕