លោក​ ​Ray Tomlinson​ ​អ្នក​បង្កើត​ ​email​ ​បាន​លាចាកលោកនេះ​ហើយ​

លោក​ ​Ray Tomlinson​ ​គឺ​ជា​បិតា​ស្ថាបនិក​របស់​ ​email​ (@) ​ដែល​ជា​ការ​ផ្លាស់​យ៉ាង​ធំ​ធេង​ក្នុង​ការ​បង្កើត​ឲ្យ​មាន​របៀប​នៃ​ការ​ធ្វើ​ទំនាក់​ទំនង​គ្នា​តាម​បែប​ទំនើប​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។​ ​តែ​នៅ​ពេល​នេះ​គាត់​ត្រូវ​បាន​លាចាក​លោក​នេះ​ហើយ​ក្នុង​អាយុ​ ​៧៤ឆ្នាំ​ ​ដោយ​ជំងឺ​គាំង​បេះដូង​។​

 

លោក​ ​Ray Tomlinson​ ​អ្នក​បង្កើត​ ​email​ ​បាន​លាចាកលោកនេះ​ហើយ​

 
ស្នាដៃ​ដ៏​ធំធេង​របស់​ ​Tomlinson​ ​គឺ​កម្មវិធី​ ​ARPANET ​ដែល​វា​ជា​កម្មវិធី​មេ​​ សម្រាប់​បង្កើត​ឲ្យ​មាន​ email ដែល​ជា​​ការ​ផ្ញើ​សារ​​ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយ​បាន​មុន​គេ​បង្អស់​ក្នុង​ឆ្នាំ​ ​១៩៧១​។​ Ray Tomlinson ជា​ជនជាតិ​អាមេរិក​ដោយ​គាត់​បាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​បច្ចេកវិទ្យា​ ​Rensselaer Polytechnic Institute ​និង​ ​MIT​ ​ក្នុង​ទសវត្ស​ ​ឆ្នាំ៦០​។​ បន្ទាប់​មក​គាត់​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ខាង​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ Raytheon BBN Technologies ​ដែល​ក្រុមហ៊ុន​នេះ​ហើយ​ដែល​ផ្ដល់​ឱកាស​ឲ្យ​គាត់​ក្នុង​ការ​រក​ឃើញ​នូវ​ការ​បង្កើត​ឲ្យ​មាន​ ​email​ ​នោះ​។​

 
លោក​ ​Ray Tomlinson​ ​អ្នក​បង្កើត​ ​email​ ​បាន​លាចាកលោកនេះ​ហើយ​

 
គូស​បញ្ជាក់​ផង​ដែរ​ថា ​​ស្នាដៃ​ដ៏​អស្ចារ្យ​ទាំង​នេះ​គាត់​ត្រូវ​បាន​សារមន្ទីរ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជាតិ​របស់​អាមេរិក​ផ្ដល់​នូវ​មេដាយ​ George R. Stibitz Computer Pioneer Award , មេដាយ Webby Award ពី​បណ្ឌិត​សភា​សិល្បៈ​ ឌីជីថល​ និង​វិទ្យាសាស្ត្រ​អន្តរជាតិ​ និង​ពាន​រង្វាន់​នៃ​ការ​បង្កើត​ថ្មី​ ​ពី​ទស្សនាវដ្ដី​ Discover ផង​ដែរ​៕​

 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ channelnewsasia