បិទការប្រកួត វាយសី ដណ្ដើមពាន រង្វាន់រតនៈ លើកទី១

ភ្នំពេញ៖ បិទការប្រកួត វាយសី ដណ្ដើមពានរង្វាន់ រតនៈ លើកទី១ ឆ្នាំ២០១៦ ដែលព្រឹត្តិការណ៍ មួយទៀត សម្រាប់ សហព័ន្ធកីឡា វាយសី កម្ពុជា ដែលបានបង្កើត ក្នុងអបអរសាទរទិវានារី ៨ មីនា លើកទី១០៨ ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ជាម សុភា បានឲ្យដឹងថា ការប្រកួតដែល មានរយៈពេល ២ ថ្ងៃគឺថ្ងៃទី៥ និង ៦មីនា នោះ បានបញ្ចប់ជា ស្ថាពរហើយ ការប្រកួតនេះ គឺសុទ្ធវ័យចាស់ ចម្រុះគ្នា ដែលមានទាំងបុរស-នារី ហើយការប្រកួត មានតែ មួយវិញ្ញាសា ប៉ុណ្ណោះគឺវិញ្ញាសា ៣ នាក់ទល់ ៣នាក់ចម្រុះ ។

លោកបន្តថានេះ ជាការប្រកួតមួយ ដើម្បីសុខភាព មិត្តភាពដើម្បីបំផុស ឲ្យក្មេងៗចូលរួមលេង កីឡា ព្រោះសូម្បី តែអ្នកមាន អាយុច្រើន ក៏អាច ចូលរួមលេងបានដែរ ហើជាព្រឹត្តិការណ៍ ប្រកួតប្រចាំឆ្នាំថ្មី មួយទៀតរបស់ សហព័ន្ធកី ឡាវាយសីកម្ពុជា ។

ដោយមិនគិតពី កីឡាករ-កីឡាការិនី បម្រុងនោះការប្រកួត នេះមានចំនួន ៨ គូ ហើយការប្រកួត អនុវត្តន៍ត្រឹម ត្រូវតាមបទបញ្ជា ប្រកួតជាសាកល។ ចំពោះលទ្ធផល ចំណាត់ថ្នាក់នោះលេខ ១បានទៅក្រុម ដែលមាន លោកឧកញ៉ាប្រាក់ សុវណ្ណ លោកឃី ឈុន និង ស្រី ល័ក្ខណ៍ ។ ចំណាត់ថ្នាក់ លេខ ២ បានទៅក្រុមឈ្មោះសុខ លាវ ផល ភី និង តាំង ប៊ុនឆេង ។ ចំណាត់ថ្នាក់ លេខ ៣ ស្ទួនបានទៅក្រុម ឈ្មោះកើត ធារ៉ា ឈាង លាង ព្រាប ការ៉ាត និង មួយក្រុមទៀត មានឈ្មោះសាន សុខគីម ហាក់ បូរិន និង ឈ្មោះជា សារ៉េត ៕

បិទការប្រកួត វាយសី ដណ្ដើមពាន រង្វាន់រតនៈ លើកទី១

បិទការប្រកួត វាយសី ដណ្ដើមពាន រង្វាន់រតនៈ លើកទី១

បិទការប្រកួត វាយសី ដណ្ដើមពាន រង្វាន់រតនៈ លើកទី១