អភិបាល ខេត្តព្រះសីហនុ សង្ឃឹមមានអ្នករត់ពាក់ កណ្ដាលរ៉ាតុងច្រើន បើមានការហោះហើរ ត្រង់ពីបរទេស

ភ្នំពេញ៖ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ថ្នាក់ដឹកនាំខេត្ត រួមទាំងស្ថាប័នពាក់ព័ន្ធ នឹងធ្វើការជាមួយ រាជរដ្ឋាភិបាល ដើម្បីជំរុញឲ្យមានការ ហោះហើរត្រង់ពីបរទេស មកខេត្តព្រះសីហនុ ដើម្បីបង្កើនចំនួន ភ្ញៀវបរទេស មកទស្សនា និងលេងកម្សាន្ដតំបន់ ឆ្នេរស្អាតកម្ពុជា ហើយក៏ដើម្បីបង្កើន ចំនួនអ្នកចូលរួមរត់ ប្រណាំងពាក់កណ្ដាល ម៉ារ៉ាតុង អន្ដរជាតិ-ព្រះសីហនុ ផងដែរ ។

លោកអភិបាល ខេត្តខាងលើ បានលើកឡើងបែបនេះ នៅក្នុងទិវារត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិ លើកទី៥ ដែលរៀបចំដើម្បី អបអរទិវានាទីអន្ដរជាតិ ថ្ងៃទី០៨ មីនា ដោយគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា កាលពីម្សិលមិញ ដែលមានអត្តពលិកចូលរួម ១.៣០០នាក់ ក្នុងនោះមាន អត្តពលិកបរទេស ១២០នាក់ ប៉ុន្ដែចំនួននេះ គឺមិនមានការ កើនច្រើននោះទេ ។

លោក យន្ដ មីន បានមានប្រសាសន៍ថា នេះជាលើកទី៥ ហើយ ដែលខេត្តព្រះសីហនុ ទទួលរៀបចំទិវា រត់ប្រណាំងនេះ ដើម្បីអបអរទិវា នារីអន្ដរជាតិ ហើយក៏ដើម្បីបង្កើន ភាពទាក់ទាញ ភ្ញៀវទេសចរណ៍ និងផ្សព្វផ្សាយ ពីតំបន់ឆ្នេរស្អាត របស់កម្ពុជាផងដែរ ។ ប៉ុន្ដែប៉ុន្មានឆ្នាំ កន្លងមកនេះ ចំនួនអ្នកចូលរួម គឺមិនមានកើន ឡើងច្រើនទេ ពិសេសគឺជនបរទេស ដែលពិបាកធ្វើ ដំណើរមកចូលរួម អាស្រ័យហេតុនេះ លោកនឹងធ្វើការ ជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញឲ្យមាន អាកាសយាន្ដដ្ឋាន អន្ដរជាតិមួយ ដែលអាចហោះហើរ ត្រង់ពីបរទេសបាន ដើម្បីទាក់ទាញភ្ញៀវ បរទេសឲ្យចូលរួម រត់កម្សាន្ដសប្បាយ និងមកលេងតំបន់ ឆ្នេរស្អាតនៅកម្ពុជាកាន់ តែច្រើនបន្ថែមទៀត ។

ជាមួយគ្នានោះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា បានលើកឡើងថា ការរៀបចំទិវារត់ ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិ នៅកំពង់សោមឆ្នាំនេះ ពិតជាមានភាពល្អ ប្រសើរជាឆ្នាំមុន ហើយថែមទាំងទទួលបាន ការគាំទ្រពីភ្ញៀវបរទេស ដែលចូលរួមទៀតផង ។ ប៉ុន្ដែបញ្ហាមធ្យោបាយ ធ្វើដំណើរពិតជាសំខាន់ ដែលអាចបង្កើន ភ្ញៀវទេសចរណ៍ ដូច្នេះបើមានការ ហោះហើរត្រង់មក ខេត្តព្រះសីហនុ ពីបរទេសនោះ ចំនួនអ្នកចូលរួមនឹង មានការកើនឡើង ខ្លាំងជាមិនខាន ៕