កូរ៉េខាងជើង គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​កូរ៉េខាងត្បូង​និង​អាមេរិក​

​កូរ៉េខាងជើង គំរាម​វាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដោយ​មិន​លើកលែង​ទៅលើ​កូរ៉េខាងត្បូង និង​អាមេរិក ខណៈ​ប្រទេស​ទាំងពីរ​ចាប់ផ្ដើម​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​នៅ​ថ្ងៃទី​៧ ខែមីនា​នេះ​។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ក៏បាន​ដាក់​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​ត្រៀមលក្ខណៈ​ប្រយុទ្ធ​តាំងពី​សប្ដាហ៍​មុន ពោលគឺ​ក្រោយ​ពេលដែល​អង្គការសហប្រជាជាតិ​ចេញ​សេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​លើ​ខ្លួន​ផងដែរ​។​

​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ព្រមាន​ថា នឹង​វាយប្រហារ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​លើ​ទីក្រុង​សេ​អ៊ូ​ល និង​ទឹកដី​អាមេរិក ខណៈ​ប្រទេស​ទាំងពីរ​កំពុងតែ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ទ្រង់ ទ្រាយ​ធំ​ប្រចាំឆ្នាំ​ក្នុង​ឧបទ្វីប​កូរ៉េ​។

​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​កូរ៉េខាងត្បូង​និង​អាមេរិក តែង​ធ្វើ​ឲ្យ​ការប្រឈមមុខ​នៅ​ឧបទ្វីប​កូរ៉េ​កើនឡើង​កម្ដៅ​យ៉ាងខ្លាំង​។ វា​ក៏​ធ្វើឡើង​ស្របពេល​ដែល​កូរ៉េខាងជើង​កំពុង​ក្ដៅស្លឹកត្រចៀក​ស្រាប់​នឹង​ទណ្ឌកម្ម​ថ្មី​ដែល​ដាក់​ដោយ​ក្រុមប្រឹក្សាសន្តិសុខ ដាក់​លើ​ខ្លួន​នោះ​។​

​ក្នុង​សេចក្ដីប្រកាស​ដែល​ធ្វើ​ប៉ុន្មាន​ម៉ោង​មុន​ការធ្វើ​សមយុទ្ធ គណៈកម្មាការ​ការពារ​ជាតិ​កូរ៉េខាងជើង និយាយថា កងទ័ព​កូរ៉េខាងជើង​ទាំងអស់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​វាយបក​ហើយ​។ លើសពីនេះ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នោះ​ថា ជាការ​រំលោភ​លើ​អធិបតេយ្យ​របស់​កូរ៉េខាងជើង​ពី​សំណាក់​សត្រូវ ហើយ​ខ្លួន​នឹង​វាយបក​ដោយ​ការវាយប្រហារ​នុយក្លេអ៊ែរ ដើម្បី​ទប់ទល់​នឹង​សកម្មភាព​នោះ​។

​ជាមួយគ្នានេះ សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា ផែនការ​វាយបក​នេះ​ត្រូវបាន​ដាក់ចេញ​ដោយ​មេបញ្ជាការ​កំពូល​កងទ័ព​កូរ៉េខាងជើង និង​ត្រូវបាន​ឯកភាព​ដោយ​លោក គីម ជុង​អ៊ុន​ផងដែរ​។ បើតាម​ផែនការ​នេះ កងទ័ព​កូរ៉េខាងជើង​នឹង​វាយបក ទោះ​ក្នុងករណី​មាន​សកម្មភាព​យោធា​តូចតាច​បំផុត​ក៏ដោយ​។ ចំណែក​គោលដៅ​នៃ​ការវាយប្រហារ គឺ​មូលដ្ឋាន​ប្រតិបត្តិការ​នៅ​ឧបទ្វីប​កូរ៉េ និង​មូលដ្ឋានទ័ព​នៅ​ទឹកដី​អាមេរិក ព្រមទាំង​មូលដ្ឋាន​ដទៃទៀត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។  

​សូម​បញ្ជាក់ដែរថា ការ​គំរាម​វាយបក​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​បញ្ជា​ឲ្យ​កងទ័ព​ពង្រាយ​នូវ​កាំភ្លើង​ធំ និង​ដំឡើង​មូលដ្ឋាន​មី​ស៊ី​ល​ដើម្បី​ត្រៀម​បាញ់​គ្រប់ពេល និង​ស្ថានការណ៍​ដែល​ចាំបាច់​។ ការចេញ​បញ្ជា​នេះដែរ ធ្វើឡើង​បន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​លើស​ម្រេច​ថ្មី​ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ដែល​បន្ត​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​កម្មវិធី​នុយក្លេអ៊ែរ​កាលពី​ថ្ងៃទី​០២ ខែមីនា កន្លងទៅ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​