​កសាង​ផ្លូវ​កៅស៊ូ ចូល​កងពលតូច​អន្តរាគមន៍​លេខ​៩

​ព្រះវិហារ​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ មួយ​ខ្សែ ចូលទៅ​ទីបញ្ជាការ​កងពលតូច អន្តរាគមន៍​លេខ​៩ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សែន​រុងរឿង​មួយ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​
​    ​
​កំណាត់​ផ្លូវ​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ កសាង​នេះ គឺជា​ប្រភេទ​DBST មាន​ប្រវែង ចំនួន​១.២០០​ម៉ែត្រ និង​ទទឹង​៩​ម៉ែត្រ និង​ចំណាយ​អស់​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចាត់ទុកថា ផ្លូវ​នេះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ក៏ដូចជា​បម្រើ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ធ្វើដំណើរ​ឆ្លងកាត់ នៅ​តំបន់​នោះ​។
​    ​
​នៅ​ល្ងាច​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ កំណាត់​ផ្លូវ​មួយ​ខ្សែ ធ្វើ​ពី​កៅស៊ូ ដែលមាន​សារៈសំខាន់ នេះ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​។
​    ​
​ក្នុងឱកាស​សម្ពោធ​ផ្លូវ​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​កោតសរសើរ និង​លើកទឹកចិត្ត ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​ក្រុមគ្រួសារ ដែល​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ថវិកា ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ជាពិសេស​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា ច្រើន នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕V/S

​កសាង​ផ្លូវ​កៅស៊ូ ចូល​កងពលតូច​អន្តរាគមន៍​លេខ​៩

​កសាង​ផ្លូវ​កៅស៊ូ ចូល​កងពលតូច​អន្តរាគមន៍​លេខ​៩

​កសាង​ផ្លូវ​កៅស៊ូ ចូល​កងពលតូច​អន្តរាគមន៍​លេខ​៩

​កសាង​ផ្លូវ​កៅស៊ូ ចូល​កងពលតូច​អន្តរាគមន៍​លេខ​៩