​រថយន្តបុក​សត្វ​ក្របី​ងាប់ ហើយ​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត ស្លាប់​ម្នាក់ ក្នុងស្រុក​ព្រៃនប់​

ព្រះសីហនុ: រថយន្ត​១​គ្រឿង មិន​ស្គាល់​ម៉ាក បាន​បុក​សត្វ​ក្របី​១​ក្បាល ដែល​កំពុង​ដើរ​ឆ្លងថ្នល់ បណ្ដាលអោយ​ងាប់ ហើយ​រថយន្ត​នោះ ក៏បាន​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល អោយ​បុរស​ម្នាក់ ស្លាប់​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​យប់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​៤ ស្ថិត​ក្នុងភូមិ​ទឹកសាប ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ បានដឹងថា ពេល​ពួកគាត់​ដើរ​តាម​ផ្លូវថ្នល់ បានឃើញ​ម៉ូតូ​១​គ្រឿង នៅ​ដួល​ក្បែរ​ចិញ្ចើមថ្នល់  និង​មាន​បុរស​ម្នាក់ ស្លាប់​ជិត​សត្វ​ក្របី​១​ក្បាល ដែល​ងាប់​នៅលើ​ថ្នល់ជាតិ​នោះដែរ បន្ទាប់មក ពួកគាត់ ក៏បាន​រាយការណ៍​អោយ​សមត្ថកិច្ច ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​តែម្តង​។​

​ក្រោយពី​សមត្ថកិច្ច ពិនិត្យ​រួចរាល់​ហើយ សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់អោយ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។ ចំពោះ​វត្ថុតាង​ម៉ូតូ និង​សត្វ​ក្របី ត្រូវបាន​សមត្ថកិច្ច អូស​យកទៅ​រក្សាទុក នៅ​ការិយាល័យ​នគរបាល ចរាចរណ៍​ស្រុក​ព្រៃនប់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ៕V​/S