ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

ឧបទ្វីបកូរ៉េ ៖​ កងទ័ពកូរ៉េខាងត្បូងនិងអាមេរិកបានបើកសមយុទ្ឋទ្រង់ទ្រាយ​ធំប្រចំាឆ្នាំនៅព្រឹកថ្ងៃទី០៧ មីនា ២០១៦ ​ដែលលំហាត់សមយុទ្ឋមានលក្ឋណៈទ្រង់ទ្រាយធំនេះ ​ត្រូវបានមន្រ្តីកូរ៉េ​ខាង​ត្បូងលើកឡើងថា​ ជាយុទ្ឋនាការប្រឆាំងទៅនឹង​កូរ៉េខាងជើងដែលសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយកាល​ពីខែមករា ឆ្នាំ២០១៦ ។

ដោយឡែក ​ទីក្រុងព្យុងយ៉ាងនោះវិញ ​បានគំរាមថានឹងបាញ់ក្បាលគ្រាប់បំពាក់នុយក្លេអ៊ែរ ​ដើម្បីកម្ទេចអាមេរិកនិងកូរ៉េខាងត្បូង ។