កំពូល​តារា​ចម្រៀង​ហុងកុង​Ramond Lam​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​ទូរទស្សន៍​TVB​

ជា​តារា​ចំរៀង​ដែល​ប្រសូត្រ​ចេញ​ពី​ត្រកូល​អភិជន Ramond Lam​ត្រូវ​បាន​អ្នក​គាំទ្រ​ទទួល​ស្គាល់​នូវ​ទេពកោសល្យ​របស់​គាត់ ​ថ្មីៗ​​នេះ​​តារា​ចម្រៀង​កំពុង​តែ​មាន​ការ​គាំ​ទ្រ​ពី​ទ​ស្សនិក​ជន​រូប​នេះ ​បាន​ផ្សព្វ​ផ្សាយ​នូវ​បទ​ច​ម្រៀង​ថ្មី​រ​បស់​គាត់​ចំនួន​ពីរ​បទ​ ដែល​ជា​មហា​តន្ត្រី​ដ៏ធំ​របស់ ​គាត់ ​ដែល​នឹង​ចាប់​ផ្តើម​រយះ​ពេល​បី​ថ្ងៃ​ចាប់​ពីថ្ងៃ​ ទី២៩ ​ខែមេសា​ ឆ្នាំ​២០១៦​ខាង​មុខ​ត​ទៅ​បទ​ចម្រៀង​របស់​គាត់​ស្ថិត​នៅ​កំពូល​តាម​​រយះ​វិទ្យុ​ ការ​ដោនឡូត​ផ្សេង​ៗ។ តាម​ការ​ពិត​ទៅ​ទូរទស្សTVB​បាន​ទទួល​ដំណឹង​នៃ​ការ​ផ្សព្វផ្សាយ​បទចម្រៀង​របស់​គាត់​ស្ទើរ​ស្មើរ​សូន្យ​ទើប​ធ្វើ​ឱ្យមានពាក្យចរចាមអារាមថា កំពូលតារាចម្រៀងរូបនេះស្ថិតក្នុងបញ្ជីខ្មៅនៃទស្សន៍TVB។​ជាកំពូលតារាចម្រៀងនិងសម្តែងស្ថិតក្នុងលំដាប់ជួរមុខ Ramond Lam វ័យ៣៦ឆ្នាំ បានកំពុងចូលជ្រកតាមរយះទូរទស្សន៍TVBតាំងពីឆ្នាំ១៩៩៨មកម្លេះ ហើយតារារូបនេះទទួល បាននូវភាពជោគជ័យទាំងការច្រៀងនិងសម្តែងក្រោមការគ្រប់គ្រងរបស់ទូរទស្សន៍TVB។ ពីរបីថ្ងៃក្រោយមកស្រាប់តែ ទស្សនាវដ្តីនិយាយពីនេះពីនោះចំពោះតារាបានរាយការណ៍ថា តារាប្រុសរូបនេះត្រូវបានស្ថិតក្នុងបញ្ជីខ្មៅរបស់ទូរទស្សន៍TVB ហើយទូរទស្សន៍មួយនេះមិន ប្រគល់ស្តេចពានរង្វាន់ដល់តារាចម្រៀងនេះទេ។ ពាក្យចរចាមអារាមនេះវាជាការពិត ព្រោះ ច្បាប់នៃការកុងត្រាទូរទស្សន៍នេះ បើមិនមានវត្តមានតារាតាមកញ្ចក់ទូរទស្សន៍រយះពេលពីរ ឆ្នាំនឹងត្រូវបានគេលុបចេញពីបញ្ជី។ ទោះបីជាយ៉ាងណាក៏ដោយ តារារូបនេះស្ថិតក្នុងបញ្ជីខ្មៅរយះពេលខ្លីនេះបើតាមការ សំភាសន៍តាមទូរសព្ទជាមួយអ្នកប្រតិបត្តិទូរទស្សន៍TVB Tsang Sing-ming ។ Ramond Lamជាសិល្បះករដែលពេញនិយមមួយរូប ហើយទូរទស្សន៍TVB នឹងធ្វើការផ្សព្វផ្សាយបន្តនៅពេល វេលាសមរម្យណាមួយ៕
កំពូល​តារា​ចម្រៀង​ហុងកុង​Ramond Lam​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​ទូរទស្សន៍​TVB​កំពូល​តារា​ចម្រៀង​ហុងកុង​Ramond Lam​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​ទូរទស្សន៍​TVB​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com