ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​

6 Videos

​​ក្រោយពី​បាន​សាងសង់​ផ្ទះជួល ដែល​ចំណាយ​ថវិកា​ប្រមាណ​ជាង ​២០ ​មុឺ​ន​ដុល្លារ​រួចមក អ្នកចម្រៀង​និង​សម្តែង ដែល​និយម​ការតុបតែង​ខ្លួន​សិច​សីុ ប៊ុន ផៃ​លីន បាន​បង្ហើប​ថា នាង​មានបំណង​ចង់​មានផ្ទះ​វីឡា​មួយ បន្ថែម ទៀត​ ។ អ្វីដែល​ចាប់​អារ​ម្ម​ណ៏​នោះ មានការ​លាន់មាត់​សរសើរ​ពី​សំណាក់​មិត្តភក្តិ​ក្នុង​សិល្បៈ​ថា តែមួយ​ប៉ព្រិចភ្នែក ប៊ុន ផៃ លីន មានលទ្ធភាព​សង់ផ្ទះ​ជួល​អស់​រាប់​មុឺ​ន​ដុល្លារ​ពិតជា​មិនធម្មតា​មែន​។​សូម្បីតែ​ភ្ញៀវ​ចូលរួម ក្នុង​កម្មវិធី ឡើងផ្ទះ​របស់​នាង​ក៏​សុទ្ធសឹង​ជា​អ្នក​មានមុខ មាន​មាត់​ក្នុងសង្គម​ផងដែរ​។​

ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​

M88

​ ​អ្នកចម្រៀង​និង​សម្តែង ប៊ុន ផៃ​លីន បានធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃ​សៅ​រ៏​ទី ០៥ ខែមីនា កន្លងទៅ ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវ​ជា​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ​ជាច្រើនរូប​។​មិន​ត្រឹមតែ​តុបតែង​លំអរ​ឆាក​ដោយ ផ្កា​ស្រស់​យ៉ាង​ស្អាត​ប៉ុណ្ណោះ​ទេ​។​គេ​សង្កេតឃើញ​ម្ចាស់​កម្មវិធី ប៊ុន ផៃ​លីន បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ ស្អាត​គួរអោយ​គយគន់ ធ្វើអោយ​ភ្ញៀវ ដែល​ចូលរួម​ក្នុង​កម្មវិធី​គយគន់​ស្ទើ​តែ​មិន​ហ៊ាន​ប៉ព្រិចភ្នែក​ ។​ ក្រៅពី​អ្នកសិល្បៈ​ចូល រួម គេ​ក៏​សង្កេតឃើញ​អ្នកមាន​មុខ មាន​មាត់​នៅក្នុង​សង្គម​ចូលរួម​ជាច្រើន​ផងដែរ​។​មានការ​បង្ហើប​ថា ការចំណាយ នៅក្នុង​ការរៀបចំ​ពិធី​ឡើងផ្ទះ​របស់ តារា​សិច​សី​ុ​រូបនេះ ចំណាយ​ប្រាក់​មិនតិចជាង​ ២​ មឺុ​ន​ដុល្លារ​នោះទេ​។​

ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​

​ ​អ្វីដែល​កត់សំគាល់​នោះ បន្ទាប់ពី​សាងសង់​ផ្ទះជួល ដោយ​ចំណាយ​អស់ប្រាក់​ប្រមាណ​ជា​២០​មឺ​ុ​ន​ដុល្លារ​មិន ទាន់​បាន​ប៉ុន្មាន​ផង ពេលនេះ ប៊ុន ផៃ​លីន បាន​សរសេរ​សារ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា នាង​មានបំណង​ចង់បាន​ផ្ទះ វីឡា​មួយ​បន្ថែមទៀត​…​។ ​ក្នុងនោះ​ក៏មាន​ការនិយាយថា តាមមើល​បំណង​របស់ ប៊ុន ផែ​លីន អាច​និង​បាន សម្រេច ព្រោះ​ចុង​ក្រោយនេះ​គេ​តែង​ឃើញ​នាង​បង្ហោះ​លុយ​ដុល្លារ​ទាំង​គីបៗ​ ។ ​ជាក់ស្តែង​កាលពី​អំឡុង បុណ្យ នៃ​ក្តី​ស្រលាញ់​កាលពី​ថ្ងៃទី ​១៤ ខែកុម្ភៈ កន្លងទៅ ប៊ុន ផៃ​លីន បាន​បង្ហោះ​លុយ​ដុល្លារ​រួមជាមួយ​និង​គ្រឿងអលង្ការ ដោយ​នាង​អះអាងថា ជា​កាដូ​ដែល​នាង​ទទួលបាន​ ។

ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​

​ជារឿយៗ ប៊ុន ផៃ​លីន តែងតែ​បង្ហោះ​លុយ​ដុល្លារ​ទាំង​បាច់ៗ ដោយ​ប្រាប់ថា នាង​ចង់អោយ​អ្នក​ដែល​ធ្លាប់​មើលងាយ​នាង​បានឃើញ​ ។​​ ​សព្វថ្ងៃនេះ ប៊ុន ផៃ​លីន មិនសូវមាន​សកម្មភាព​នៅក្នុង​ការងារ​សិល្បៈ​នោះទេ ​។ ​តែ​ថ្មីៗ​នេះ​នាង ទើប​បង្ហាញមុខ​ក្នុងការ​សម្តែង​ចម្រៀង​ខារ៉ាអូខេ​នៅក្នុង​ផលិតកម្ម​សាន់​ដេ​ ៕​ចេ​នី​

ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​ប៊ុន ផៃ​លីន មាន​ម​ហិ​ច្ឆិ​តា​ចង់បាន​វីឡា​មួយទៀត​

​ ​