Bale ​ប្រាប់​ពី​អារម្មណ៍​ក្រោយ​ត្រឡប់​ពី​របួស អាច​ស៊ុត​ចូល​ទី​បាន

Gareth Bale ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Real Madrid បាន​បង្ហើប​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន ក្រោយ​​ត្រឡប់​ពី​របួស​ចូល​លេង​លើក​ដំបូង​ ​និង​អាច​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត​ ​ជួយ​ស្ដេច​ស​ឈ្នះ​ Celta Vigo ​៧-១ នៅ​ La Liga​ កាល​ពី​​យប់​ថ្ងៃ​សៅរ៍។

 

Bale ​ប្រាប់​ពី​អារម្មណ៍​ក្រោយ​ត្រឡប់​ពី​របួស អាច​ស៊ុត​ចូល​ទី​បាន

 

​កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ ​បាន​អវត្តមាន​តាំង​ពី​​ថ្ងៃ​ទី​១៧ ខែ​មករា ​និង​ខក​ខាន​៨​ប្រកួត ​ដោយសារ​របួស​កំភួន​ជើង ប៉ុន្តែ​រូប​គេ​បាន​ដូរ​ចូល​នៅ​តង់​ទី​២​ក្នុង​ការ​ប្រកួត​​កាល​ថ្ងៃ​សៅរ៍ ​និង​រក​បាន​១​គ្រាប់​នៅ​នាទី​៨១ ដែល​ជា​គ្រាប់​បាល់​ទី​៧​របស់​ Real ក្នុង​ប្រកួត​នោះ។

 

Bale បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ បន្ទាប់​ពី​​រួច​ផុត​ពី​បញ្ហា​លំបាក​ច្រើន​សប្ដាហ៍។ ​វា​ពិត​ជា​អស្ចារ្យ​ ​ដែល​អាច​ត្រឡប់​មក​វិញ អាច​ចូល​លេង និង​​ស៊ុត​ចូល​ទី​​បាន ហើយ​យើង​ឈ្នះ​យ៉ាង​អស្ចារ្យ។ ប៉ុន្តែ​អ្វី​សំខាន់​បំផុត​គឺ យើង​បាន​៣​ពិន្ទុ។ ខ្ញុំ​បាន​ចំណាយ​ពេល​៤​ថ្ងៃ ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម មុន​ប្រកួត​នោះ។ ឥឡូវ​ខ្ញុំ​ត្រូវ​តែ​ខំ​ហ្វឹកហាត់​ឲ្យ​បាន​​ល្អ​ប្រសើរ​ជាង​នោះ​​ទៀត”៕

 

Bale ​ប្រាប់​ពី​អារម្មណ៍​ក្រោយ​ត្រឡប់​ពី​របួស អាច​ស៊ុត​ចូល​ទី​បាន

 

 

-ចុចអាន៖ Bale ចូល​ហ្វឹកហាត់​បាន​វិញ​ ​ក្រោយ​របួស​ជិត​២​ខែ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ realmadrid | goal