​ដឹង​ទេ​ថា​ ​ចាន់ វឌ្ឍនាកា ​ជិះ​រថយន្ត​ Lexus 470 ?

តារា​ឆ្នើម​ជើង​ស៊ុត ចាន់ វឌ្ឍនាកា ត្រូវ​បាន​​អ្នក​គាំទ្រ​មើល​ឃើញ​ថា ​ជិះ​​រថយន្ត​​ទំនើប​​​​​​ក្នុង​ការ​ធ្វើ​ដំណើរ​​​ចូល​រួម​​ជា​​​មួយ​មិត្ត​រួម​ក្រុម​បឹងកេត​អង្គរ និង​ធ្វើ​ដំណើរ​ផ្សេង​ៗ។ ជាក់​ស្តែង ​​​កាល​ពីថ្ងៃ​សុក្រ​ ទី​៤​​ ខែ​មីនា កន្លង​ទៅ​ដែល​បឹងកេត​ឈ្នះ​អាស៊ី​អឺរ៉ុប​ ៧-០ នៅ​ពហុកីឡដ្ឋាន​ជាតិ វឌ្ឍនាកា បាន​ធ្វើ​​ដំណើរ​ដោយ​រថយន្ត​ម៉ាក Lexus 470។ តាម​ប្រភព​ពី​អ្នក​ជិតស្និទ្ធ​​បាន​ឲ្យ​ដឹង​ថា រថយន្ត​​ពណ៌​ខ្មៅ​ម៉ាក Lexus 470 នេះ​ពិត​ជា​កម្មសិទ្ធិ​របស់ វឌ្ឍនាកា មែន ហើយ​​កីឡាករ​រូប​នេះ​ទើប​ដូរ​រថយន្ត​កាល​ពី​ពេល​ថ្មី​ៗនេះ៕

 

​ដឹង​ទេ​ថា​ ​ចាន់ វឌ្ឍនាកា ​ជិះ​រថយន្ត​ Lexus 470 ?កីឡាករ ចាន់​ វឌ្ឍនាកា ​កំពុង​ឡើង​លើ​​ឡាន​

 

​ដឹង​ទេ​ថា​ ​ចាន់ វឌ្ឍនាកា ​ជិះ​រថយន្ត​ Lexus 470 ?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​