លទ្ធផល​ប្រលង​សិស្សពូ​កែ​ចេញហើយ តើ​​អនុ-វិទ្យាល័យ ក្នុង​ខេត្ត​បាត់​ដំបង ណា​ខ្លះ​ជាប់?

លទ្ធផល​ប្រលង​សិស្សពូ​កែ​ចេញហើយ តើ​​អនុ-វិទ្យាល័យ ក្នុង​ខេត្ត​បាត់​ដំបង ណា​ខ្លះ​ជាប់?

 
ការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តប្រចាំខេត្តបាត់ដំបងបានប្រព្រឹត្តិទៅកាលពីថ្ងៃទិ១ខែមិនាសប្តាហ៍មុន នៅមណ្ឌលវិទ្យាល័យសម្តេចឪ។ បន្ទាប់ពីការកែនិងបូកសរុបពិន្ទុអស់ជិតមួយអាទិត្យមក លទ្ធផលត្រូវបានបិទប្រកាសនៅថ្ងៃនេះនៅតាមសាលាដែលមានបេក្ខជនជាប់ប៉ុណ្ណោះ។

 
លទ្ធផល​ប្រលង​សិស្សពូ​កែ​ចេញហើយ តើ​​អនុ-វិទ្យាល័យ ក្នុង​ខេត្ត​បាត់​ដំបង ណា​ខ្លះ​ជាប់?

 

ចំពោះថ្នាក់ទី១២

 

មុខវិជ្ជា អក្សរសិល្ប៍ខ្មែរ ជាប់៥នាក់ ស្រី៤ ប្រុស១ មកពីវិទ្យាល័យព្រះមុនីវង្សទាំងអស់
មុខវិជ្ជា គណិតវិទ្យា ជាប់៥នាក់ ស្រី៣ ប្រុស២ មកពីវិទ្យាល័យព្រះមុនីវង្សទាំងអស់
មុខវិជ្ជារូបវិទ្យា ជាប់៥នាក់ ប្រុសទាំងអស់ មកពីវិទ្យាល័យព្រះមុនីវង្ស៣នាក់ វិទ្យាល័យសម្តេចឪ១នាក់ និងសាលាចំណេះទូទៅឯកជនអន្តរជាតិឌូវីម្នាក់។

 

ចំពោះថ្នាក់ទី៩

 

-មុខវិជ្ជា អក្សរសិល្ប៍ខ្មែរ ជាប់ ៥នាក់ ស្រី៤ ប្រុស១ មកពីវិទ្យាល័យនេតយ៉ង់ ៣ នាក់ អនុវិទ្យាល័យសោហឺ១នាក់ និងវិទ្យាល័យព្រះមុនីវង្ស ១ នាក់
-មុខវិជ្ជា គណិតវិទ្យា ជាប់៥នាក់ ស្រី១ ប្រុស៤ មកពីវិទ្យាល័យព្រះមុនីវង្ស ៣ នាក់ អនុវិទ្យាល័យសោហឺ ២ នាក់
-មុខវិជ្ជា រូបវិទ្យា ជាប់៥នាក់ ស្រី៣ ប្រុស២ មកពីវិទ្យាល័យព្រះមុនីវង្ស១នាក់ អនុវិទ្យាល័យសោហឺ១នាក់ អនុវិទ្យាល័យសោហឺ១នាក់ អនុវិទ្យាល័យមោងឬស្សី១នាក់ និងសាលាចំណេះទូទៅឯកជនអន្តរជាតិឌូវី១នាក់។
 

សិស្សពូកែដែលជាប់ចំណាត់ថ្នាក់ទាំងអស់នឹងត្រូវចូលរួមការប្រលងសិស្សពូកែទូទាំងប្រទេសដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៥ខែមេសាដល់ថ្ងៃទី១ខែឧសភាឆ្នាំ២០១៦ នៅមណ្ឌលវិទ្យាល័យ១០មករា ក្នុងទីក្រុងសៀមរាប។
 

ចំណែកឯសិស្សពូកែគណិតវិទ្យាថ្នាក់ទី ១២ ប្រចាំខេត្តដែលឈរនៅចំណាត់ថ្នាក់លេខ ១ ដល់លេខ៧ ក៏ត្រូវបានបញ្ជូនអោយទៅចូលរួមការប្រលងគណិតវិទ្យាអូឡាំព្យាដ អាស៊ីប៉ាស៊ីហ្វិកលើកទី ២៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញដែលពួកគេទាំងនោះសុទ្ធតែជាសិស្សចេញពីវិទ្យាល័យព្រះមុនីវង្សទាំងអស់៕
 
លទ្ធផល​ប្រលង​សិស្សពូ​កែ​ចេញហើយ តើ​​អនុ-វិទ្យាល័យ ក្នុង​ខេត្ត​បាត់​ដំបង ណា​ខ្លះ​ជាប់?

 
លទ្ធផល​ប្រលង​សិស្សពូ​កែ​ចេញហើយ តើ​​អនុ-វិទ្យាល័យ ក្នុង​ខេត្ត​បាត់​ដំបង ណា​ខ្លះ​ជាប់?

 
លទ្ធផល​ប្រលង​សិស្សពូ​កែ​ចេញហើយ តើ​​អនុ-វិទ្យាល័យ ក្នុង​ខេត្ត​បាត់​ដំបង ណា​ខ្លះ​ជាប់?

 

អត្ថបទ៖ ហួន ទីណារ័ត្ន

 
មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!