អគ្គិភ័យ លេបត្របាក់ផ្ទះ របស់យុវជន ២នាក់ បងប្អូន អស់ទាំងស្រុង

កណ្តាល៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៧ៈ៥៥នាទី មានអគ្គិភ័យឆេះផ្ទះមួយខ្នង ស្ថិតនៅចំណុចភូមិលេខទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ិច គឹមសាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជាបុគ្គលិកធនាគារ រស់នៅជាមួយប្អូនៗ២នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៦ៈ៣០នាទី ព្រឹកថ្ងៃទី៧ ខែមីនានេះ ឈ្មោះ គឹមសាន ដែលជាម្ចាស់ផ្ទះ បានរៀបចំខ្លួនទៅធ្វើការ ឯប្អូនៗក៏រៀបចំទៅរៀនដែរ ដោយចាក់សោផ្ទះ និងសោរបង ស្រាប់តែនៅម៉ោងកើតហេតុ ក៏មានអណ្តាតភ្លើង ឆាបឆេះពីក្នុងផ្ទះមួយខ្នងនេះ ពេលនោះក៏មានកម្លាំងប៉ុស្តិ៍កោះខែល និងប្រជាពលរដ្ឋជិតខាង ជួយបូមទឹកជះពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន បណ្តាលឲ្យភ្លើងឆាបឆេះយ៉ាងលឿនអស់ផ្ទះតែម្តង ប៉ុន្តែមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះអ្នកជិតខាងទេ។ ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់អស់នេះ មានទំហំ ៥ គុណ ៧ ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កី ជញ្ជាំងស័ង្កសី និងសម្ភារប្រើប្រាស់នៅផ្ទះមួយចំនួនទៀត ត្រូវបានឆេះអស់ទាំងស្រុង។  មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕