កម្លាំងសមត្ថកិច្ច ឡោមព័ទ្ធ ទីតាំងស្តុកឈើ មួយកន្លែង ក្នុងសង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ៖ នៅម៉ោងប្រមាណ ១០៖០០នាទី ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នេះ កម្លាំងសមត្ថកិច្ច ខាងរដ្ឋបាលព្រៃឈើ កំពុងចុះឡោមព័ទ្ធ ទីតាំងស្តុកឈើ មួយកន្លែងស្ថិតតាម បណ្តោយផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោក កែវ សុជាតិ ដែលរួមមាន កម្លាំងរដ្ឋបាលព្រៃឈើមូលដ្ឋាន នៃខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានចុះធ្វើការត្រួតពិនិត្យ ទីតាំផ្ទះមួយកន្លែង នៅផ្លូវលេខ៩៧ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីរុករកវត្ថុតាង ពាក់ព័ន្ធបទល្មើសព្រៃឈើ៕

កម្លាំងសមត្ថកិច្ច ឡោមព័ទ្ធ ទីតាំងស្តុកឈើ មួយកន្លែង ក្នុងសង្កាត់ផ្សារដើមថ្កូវ

កម្លាំងសមត្ថកិច្ច ឡោមព័ទ្ធ ទីតាំងស្តុកឈើ មួយកន្លែង ក្នុងសង្កាត់ផ្សារដើមថ្កូវ