លោក ហ៊ុន ម៉ានី អញ្ជើញចែក សញ្ញាបត្រ ដល់និស្សិតសាកល វិទ្យាល័យអភិវឌ្ឈន៍ និស្សិត ៦០៤នាក់

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជា បានអញ្ជើញជា អធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ វគ្គខ្លីដល់ សាកលវិទ្យាល័យ អភិវឌ្ឈន៍និស្សិត ប្រមាណ៦០៤នាក់។

ពិធីចែកសញ្ញាបត្រនេះ នឹងធ្វើឡើងនៅ វិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯករាជ្យ) ដោយមានការអញ្ជើញ ចូលរួមពី មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផ្សេង ទៀតផងដែរ។

លោក ហ៊ុន ម៉ានី បានថ្លែងថា “ការដែលមានសញ្ញាបត្រ សមត្ថភាព ចំណេះដឹងជួយឱ្យប្អូនៗ ក្នួយៗ ក្នុងការ គ្រប់គ្រងជីវិត ឱ្យបានជោគជ័យ ប៉ុន្តែប្អូនៗ ក្នួយៗ ប្អូនត្រូវរៀនដើម្បី ចេះឲ្យពិត ប្រាកដ មិនត្រូវរៀន ដើម្បី តែសញ្ញាបត្រនោះទេ ហើនៅពេលមានបញ្ហា ប្រឈមណាមួយយើងត្រូវចេះ សួរលោក គ្រូអ្នកគ្រូ ដើម្បីពង្រឹងសមត្ថភាព របស់យើង ឲ្យមានគ្រឹះរឹងមាំ។ យុវជន ត្រូវបង្កើត ឱកាសខ្លួនឯង កុំចាំបាច់រងចាំ ធ្វើយ៉ាងណាត្រូវ ខំតស៊ូព្យាយាមទើបយើង បានជោគជ័យក្នុងការសិក្សា នេះជាឱកាសគេផ្តល់ឱ្យ យុវជនត្រូវហ៊ានធ្វើ និងសាកល្បង រៀនសព្វរៀនគ្រប់ ពីអ្នកដែលពូកែ នៅជុំវិញខ្លួនឯង ដើម្បីជោគជ័យ។

លោកបានបន្តទៀតថា ប្រទេសជាតិត្រូវការ យុវជនដែលមាន សមត្ថភាព ឆន្ទៈនិងទំនុកចិត្ត។ ដូច្នេះយុវជន ត្រូវមាន មោទនភាពចំពោះខ្លួនឯង គ្រួសារនិងប្រទេសជាតិ។

លោកក៏បាន បញ្ជាក់ផងដែរថា អនាគតប្អូនៗ ក្នួយៗ គឺជាអនាគតរបស់ជាតិ ដូចច្នេះការចង់រីកចម្រើ និង អភិវឌ្ឍន៏ខ្លួនឯង ត្រូវមានគោលដៅ ច្បាស់លាស់ឲ្យស្រប ទៅនឹង ការអភិវឌ្ឍន៏ប្រទេស កុំអភិវឌ្ឍខ្លួនឯង បំផ្លាញជាតិ ដែលនេះគឺជាអ្វីដែល យើងចង់បានសម្រាប់ យុវជនជំនាន់ក្រោយ ពីព្រោះការអភិវឌ្ឍ របស់ យុវជនពីមួយជំនាន់ ទៅមួយជំនាន់គឺជា ការអភិវឌ្ឍន៏ របស់ប្រទេសជាតិ៕