អត្តពលិក ជនពិការ បុង ហុង និងវ៉ិត ចាន់ថា បានដឹកដៃចូល រោងការម្សិលមិញ

ភ្នំពេញ៖ យោងតាមគេហទំព័រ របស់គណៈ គម្មាធិការជាតិ ប៉ារ៉ាឡាំពិក កម្ពុជា បានឲ្យដឹងថា កីឡាករជន ពិការម្ចាស់ ជ័យលាភី មេដាយមាស អាស៊ានប៉ារ៉ាហ្គេម លើកទី៨សឹង្ហបុរី លោក បុង ហុង បានរៀប អាពាហ៍ពិពាហ៍ ជាមួយកីឡាការិនី វ៉ិត ចាន់ថា ហើយនាថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៦ ម្សិលមិញ។

លោក យី វាសនា អគ្គលេខាធិការ នៃគណៈគម្មាធិការជាតិ ប៉ារ៉ាឡាំពិក កម្ពុជា បានមានប្រសាសន៍ លើកគេហទំព័រថា “ យើងខ្ញុំជា ថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី ជនពិការ របស់គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិក កម្ពុជា និងមជ្ឈមណ្ឌល ជាតិនៃជនពិការ សូមចូលរួម អបអរសាទរ លោក បុង ហុង ជាពិសេស សូមយកឱកាសនេះ សូមថ្លែងអំណរគុណ សម្តេចតេជោ ដែលអនុញ្ញាត ឲ្យលោក បុង ហុង និងកីឡាករ ជ័យលាភី អាស៊ាន ប៉ារ៉ាហ្គេម លើកទី៨ ទាំងអស់បានជួបផ្ទាល់ នៅថ្ងៃទី៨ ខែមីនា ខាងមុខនេះ នឹងបានទទួល ចំណងដៃជ័យលាភី ទាំងអស់គ្នា នេះជាជ័យលាភីផ្ទួនៗ របស់លោក បុង ហុង។

សូមចូលរួមផ្ញើរសារ អបអរតាមរយៈ Facebook នេះ ដើម្បីលើកទឹកចិត្ តកីឡាករ ដែលនាំកិតិ្តយស ជូនយើងជូនជាតិ ទាំអស់គ្នា។ ភ្ជាប់រូបថត ព្រឹកមិញ សូមកោតសរសើរ ដោយក្តីគោរព ដល់កីឡាករ លោក បុង ហុង និងកីឡាការិនី វ៉ិត ចាន់ថា សូមមានសុភមង្គល និងមានបុត្រា បុត្រី ច្រើនរាប់មិនអស់៕