ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ស្នើ​រដ្ឋាភិបាល​ពន្យល់​ពី​ការ​ប៉ះពាល់

ប្រជាពលរដ្ឋ​សហគមន៍​ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា ដើម្បី​ឲ្យ​ក្រសួង​នេះ​ធ្វើ​វេទិកា​សាធារណៈ​ឆ្លើយ​ពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង។

ក្នុង​សកម្មភាព​កាន់​បដា និង​ច្រៀង​រៀបរាប់​ពី​ក្ដី​បារម្ភ​ពី​ការ​អភិវឌ្ឍ​នេះ​រថភ្លើង​នេះ​ឡើង​វិញ តំណាង​ពលរដ្ឋ​ដែល​មក​តវ៉ា​ប្រមាណ​១០០​នាក់ ភាគច្រើន​ជា​ស្ដ្រី សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​អភិវឌ្ឍ ដោយ​ពួកគាត់​លើក​​ឡើង​ថា រាល់​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល តែង​ប៉ះពាល់​ដល់​ពលរដ្ឋ និង​គ្មាន​ដំណោះស្រាយ​សមរម្យ​ទៀត​ផង។

សហគមន៍​ផ្លូវ​រថភ្លើង​ទាំង​៨​នេះ មាន​ដូចជា​សហគមន៍​អភិវឌ្ឍន៍​ថ្មី សហគមន៍​រួម​ចិត្ត​តែ​មួយ សហគមន៍​ភូមិ​១៧ និង​ទួល​សង្កែ​ជាដើម បញ្ជាក់​ថា ពួកគាត់​ធ្លាប់​បាន​ស្នើ​ឲ្យ​ក្រសួង​បកស្រាយ​ពី​ផល​ប៉ះពាល់​នេះ ប៉ុន្តែ​នៅ​គ្មាន​ការ​ឆ្លើយ​តប​សោះ រហូត​ដល់​ពួកគាត់​លើក​គ្នា​តវ៉ា​មុន​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ ដើម្បី​ឆ្លើយ​តប ជា​ការ​គោរព​សិទ្ធិ​នារី​ផង​ដែរ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។