ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​

6 Videos

​កាលពី​ថ្ងៃទី​០៥ ខែមីនា នេះ ក្រុមហ៊ុន ជា ឈី​ម Media បានធ្វើ​ពិធីសែនក្រុងពាលី​ខ្សែភាពយន្ត​ភាគ រឿង​“​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​” ដែលជា​ខ្សែភាពយន្ត​ទី​ពីរ​បន្ទាប់ពី​រឿង “​វិញ្ញាណ​ហ្វេ​ស​ប៊ុ​ក​” ដែលជា​ខ្សែភាពយន្ត​រឿង​ដុំ ទើបតែ​បញ្ចប់​ការចាក់​បញ្ចាំង និង ទទួលបាន​ជោគជ័យ ។

ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​

M88

​លោក ជា ឈី​ម បាន​ប្រាប់ថា ខ្សែភាពយន្ត​ភាគ​រឿង “​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​” នេះ និពន្ធ​ដោយ​លោក កែវ ហ៊ីម ដឹកនាំ​សម្តែង​ដោយ​លោក នាក់ វ៉ាន់ និង បច្ចេកទេស ដោយ​រូបលោក​ជាមួយ​លោក ឡុង បូរ៉ា ។

ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​

​ផលិតករ​រូបនេះ​បាន​បន្តថា ភាពយន្ត​រឿង “​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​” នេះ​ផលិតឡើង​មាន​ចំនួន ៣០ ភាគ ដែល​គ្រោង​ថត​ក្នុង​រយៈពេល​ពីរ​ខែ និង ត្រៀម​ចំណាយ​ទុន​ផលិត​មាន​ទឹកប្រាក់​ចំនួន ៦ ម៉ឺន​ដុល្លារ ហើយ​នៅពេល​ខ្សែភាពយន្ត​មួយ​នេះ ថត​បញ្ចប់​នឹងត្រូវ​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​ខេមរៈភូមិន្ទ​ប៉ុស្តិ៍​លេខ ៥ នៅពេល​ខាងមុខ​។

ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​

​គួរបញ្ជាក់​ផងដែរ​ថា ខ្សែភាពយន្ត​រឿង “​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​” ត្រូវបាន​លោក ជា ឈី​ម ជ្រើស​យក​តួ​សម្តែង​ស្រករ​ក្រោយ មិនទាន់​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅលើ​ទីផ្សារ​សិល្បៈ​មក​សម្តែង​ក្នុង​សាច់រឿង មាន​តួឯក​ចំនួន​ពីរ​គូ​ដូចជា​កញ្ញា ម៉ៅ គីម​ធីតា កញ្ញា ផាន ផាត​នា លោក ឆឹ​ម សក្កដា និង លោក ផល ពៅ​វិ​រ័ត្ន រួមជាមួយ​តារា​សម្តែង​ផ្សេងទៀត សរុប ប្រមាណ​ជិត​មួយរយ​នាក់​។

ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​

​លោក ជា ឈី​ម បាន​បន្តទៀតថា ខ្សែភាពយន្ត​មួយ​នេះ ថ្វីដ្បិតតែ លោក​ជ្រើស​យក​តួ​សម្តែង​តារា​ស្រករ​ក្រោយ តែ​ពួកគេ​មាន​សមត្ថភាព​សម្តែង​ខ្ពស់ ហើយក៏​មានគុណ​សម្បត្តិ​ល្អ​ផងដែរ ។ ឯ​រឿង​មួយទៀត គឺ​លោក​ចង់ឱ្យ​ក្មេងៗ​រលក​ក្រោយ ដែលមាន​រូប​សម្រស់ និង ទេពកោសល្យ​បានបង្ហាញ​មុខ ហើយ​មិន​ចង់ឱ្យ​សង្វាក់​ផលិត​ខ្សែភាពយន្ត​ក្នុងស្រុក​យើង​មានមុខ​តួ​ដដែលៗ​នោះដែរ​។

ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​

​ការសម្រេចចិត្ត​ជ្រើស​យក​តួ​សម្តែង​ថ្មី​នេះ មានមតិ​ខ្លះ​បាន​និយាយថា ខ្សែភាពយន្ត បើ​មាន​តួ​សម្តែង​ថ្មី​មិនទាន់​ល្បីឈ្មោះ​អាច​ប្រឈម​និង​ហានិភ័យ​ខ្លាំង ប៉ុន្តែ​ចំណុច​នេះ​លោក ជា ឈី​ម បាន​លើកឡើងថា សម្រាប់​រឿង “​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​” នេះ លោក​មានជំនឿថា ជោគជ័យ​ច្រើន ព្រោះ​រឿងនេះ​ក្រៅពី​មាន​សាច់រឿង​ល្អ និង មាន​តួ​សម្តែង​ស្អាតៗ មាន​ទេពកោសល្យ​ហើយ​នោះ ការផលិត​រឿងនេះ ក៏មាន​បច្ចេកទេស​ខ្ពស់ ដែល​លោក​ហ៊ាននិយាយថា រឿង​របស់លោក​មិន​ចាញ់​គេ គឺ​មានតែ​នាំមុខគេ​ទៅទៀត ៕ប្រមាញ់ តារា

ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​
ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​ទស្សនា​ពិធី​ក្រុង​ពាលី​រឿង «​អស្ចារ្យ​ណាស់​សំណព្វចិត្ត​ខ្ញុំ​»​