បុរស​ម្នាក់​ស្លាប់​យ៉ាង​សង្វេគ​ដោយសារ​បើក​ម៉ូតូ​លឿន​ដូច​គ្រាប់កាំភ្លើង​ត្បាល់​រ៉េ​ចង្កូត​ទៅបុក​រថយន្តក្រុង​ចំ​ពីមុខ​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះបាញ់​

ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នា​ក់បាន ជិះ​ម៉ូតូ​បុក​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំ​ពីមុខ​ពេញទំហឹង ហើយ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ កា​លន​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៣ និង​៩៤ ស្ថិត​ក្នុងភូមិ ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។

​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា​៖ ជនរងគ្រោះ​ខាងលើ​មានឈ្មោះ វ៉ាន់ គឹម​លី​​ហៅ​ញ៉ុ​ក អាយុ ៣៦​ឆ្នាំ មាន​ទៅ​លំនៅ ភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ​បាន​ជិៈ​ម៉ូតូ​ម៉ាក ស៊ុយ​ហ្សុ​យ​គី ស្មាស់​រី​វ៉ូ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវជាតិ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។ លុះ ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ចង្កូត​មក​ឆ្វេង​ដៃ បុក​ជាមួយ​រថយន្តក្រុង ដឹក​អ្នកដំណើរ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង អូស​ចម្ងាយ​ជាង​៨​ម៉ែត្រ បណ្តាលអោយ​ជនរងគ្រោះ ប៉ើង​ធ្លាក់​ពីមុខ​រថយន្ត ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​ម៉ូតូ​បាន​ខូច​ខ្ទេច​មួយ​កំណាត់​មុខ​ជាប់​ក្រោម​ថយ​ន្ត ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ពី​និត្យ​វាស់វែង និង​បានប្រគល់​សព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​កូរ៉េ​យកទៅ​លំនៅដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក ម៉ូតូ និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វី ។ សមត្ថកិច្ច​នគរបាល​បាន​សង្ស័យថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះបណ្តាលមកពី​ជនរងគ្រោះ​ស្រវឹង បើក​ម៉ូតូ​ងោក ឬ​អាចមកពី​បើក​វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់​ទើប​បណ្តាលអោយ​ទៅបុករ​ថ​យន្ត​ក្រុង​ក្នុង​ទិស​បញ្ច្រាស​គ្នា​មាន​គ្រោះថ្នាក់​បែបនេះ​៕ រិ​ទ្ធិ ជ័យ​

KA-07-02-2016-01 KA-07-02-2016-02