បញ្ជូនជនសង្ស័យ ៣នាក់ ទៅតុលាការពាក់ព័ន្ធ ករណីជួញដូថ្នាំញៀន ខេទឹកក ៤៩កញ្ចប់ នៅជាយដែន ប៉ោយប៉ែត

បន្ទាយមានជ័យ៖ ចាប់ខ្លួនយុវជនវ័យ ២៨ឆ្នាំម្នាក់ បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ ក្រោយពីរកឃើញថា ជនសង្ស័យរូបនេះ ជាប់ពាក់ពន្ធ័ករណីជួញដូរ ថ្នាំញៀនខេទឹកកក ២៤កញ្ចប់ នៅជាយដែន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគេបាលបានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ ហុង ដែន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅមណ្ឌល៣ ភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជនសង្ស័យត្រូវបាន ចាប់ខ្លួននៅម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី០៧ ខែមីនា នេះ។

លោក អ៊ុ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យគឺជា មុខសញ្ញាលក់ចែកចាយ ថ្នាំញៀនយ៉ាងសកម្ម នៅជាយដែន ប៉ោយប៉ែត ពេលចាប់ខ្លួន នគរបាលរកឃើញ ថ្នាំញៀនខេទឹកកក ២៤កញ្ចប់តូច និងគ្រាប់កាំភ្លើង អាការ ៤៤គ្រាប់។ ក្រោយសួរនាំ ជនសង្ស័យ និងវត្ថុតាងត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦កន្លងទៅ សមត្ថកិច្ចក៏បានចាប់ខ្លួន ជនសង្ស័យ២នាក់ ដែលជាបក្ខពួក ជនសង្ស័យខាងលើ បាន២នាក់ ទី១.ជនសង្ស័យឈោ្មះ ឈុន គឹមសាន្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រជាធម្មលិច (មានថ្នាំញៀនម៉្សៅ សរថ្លាក្រាម) ទឹកកកចំនួន៣ថង់តូច ទី២.ជនសង្ស័យឈោ្មះ ផុន ហ៊ៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច (មានថ្នាំញៀនម៉ៅ សរក្រាម) ទឹកកកចំនួន ២ថង់តូចផងដែរ៕