សាស្ដ្រាចារ្យអង់គ្លេស លួចធ្វើជា តារាអាសអាភាស អស់ពេល ១០ឆ្នាំ ទើបបែកការណ៍

អង់គ្លេស៖ សាស្ដ្រាចារ្យវ័យចំណាស់ នៅក្នុងចក្រភពអង់គ្លេស ត្រូវបានគេតាមទាន់នៅពេលដែល គាត់លួចធ្វើការ ជាតារាប្រុសសិច ដើម្បីកាត់បន្ថយភាពស្ដ្រេសរបស់គាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សាស្ដ្រាចារ្យ Nicholas Goddard វ័យ ៦១ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Manchester មានវត្ដមាននៅក្នុងរឿងអាសអាភាស ប្រហែលជា ១០ឆ្នាំរួចមកហើយ និងមានរហ្សសនាមថា Old Nick។ លោក សាស្ដ្រាចារ្យ ដែលបានលែងលះភរិយាក្រោយពី មានកូន៣នាក់រូបនេះ គឺជាគ្រូបង្រៀនផ្នែកវិស្វកម្មគីមី ២៥ឆ្នាំមកហើយ និងជាគ្រូបង្រៀនម្នាក់ នៅក្នុងសាកលវិទ្យាល័យ  Manchester ផងដែរ ដែលគាត់ជាអតីតនិស្សិតបញ្ចប់ពីសាកលវិទ្យាល័យ Oxford។ 

នៅក្នុងនោះបានឲ្យដឹងទៀតថា សាស្ដ្រាចារ្យរូបនេះ តែងតែសម្ដែងជាមួយនឹង នារីអឺរ៉ុបសក់ពណ៌ទង់ដែង ដែលមានវ័យ ក្មេងជាងរូបគាត់ ប្រហែលជា ២០ឆ្នាំ និងរឿងរបស់គាត់ ទទួលការពេញនិយមខ្លាំង នៅក្នុងគេហទំព័រអាសអាភាស ដែលមានអ្នកមើលច្រើនជាង មួយលានដង។ យ៉ាងណាមិញ មានមហាជនជាច្រើននាំគ្នា តិះដៀលរូបគាត់ និងនិយាយថា គាត់គ្មានសិទ្ធិបង្រៀនក្មេងវ័យ ជំទង់នៅពេលថ្ងៃ និងយប់ឡើងទៅ ធ្វើរឿងបែបនេះនោះទេ។

សម្រាប់លោកសាស្ដ្រាចារ្យវិញ បានបញ្ចេញយោបល់ថា គាត់ចាប់ផ្ដើមប្រឡូកចូលក្នុងវិស័យរឿង អាសអាភាសនេះ ក្នុងអំឡុងពេល ដែលគាត់លែងលះប្រពន្ធ ដើម្បីជួយសម្រាលភាពស្ដ្រេសរបស់គាត់ ហើយគាត់បាន ឈប់ថត ភាពយន្ដអាសអាភាសនេះ កាលពីខែមករា មុននេះ។ គាត់និយាយបន្ថែមថា៖ ទាំងនេះគ្រប់គ្រាន់ហើយសម្រាប់រូបគាត់ ពេលខ្លះមនុស្សយើងធ្វើអ្វីមួយរួចហើយ ទើបមានភាពស្ដាយក្រោយជាក្រោយ ដោយសារតែចង់លុបបំបាត់ភាពស្ដ្រេស ហើយគាត់ក៏មិនបានទទួលប្រាក់ចំនូលច្រើន ពីមុខរបរនេះដែរ គ្រាន់តែសម្រាប់បង់ថ្លៃ ធ្វើដំណើរតែប៉ុណ្ណោះ។ 

ទោះជាយ៉ាងណា នាពេលនេះ ខាងសាកលវិទ្យាល័យរបស់គាត់ កំពុងតែចាប់ផ្ដើមសើុបអង្កេត ទៅលើករណីរបស់គាត់ ដែលការសើុបអង្កេតនេះ លោកសាស្ដ្រាចារ្យរូបនេះ បានឆ្លើយតបថា នេះបើតាមប្រព័ន្ធផ្ទុកឯកសារ អ៊ិនធើណេត នៅក្នុងសាកលវិទ្យាល័យនេះ មាន ៧៥ភាគរយនៃចរាចរ អ្នកចូលមើលគេហទំព័រអាសអាភាស នៅពេលល្ងាច និងថ្ងៃចុងសប្ដាហ៍ ដែលនេះអាចទស្សន៍ទាយដឹងថា អ្នកទាំងនោះប្រហែលជាធ្លាប់ឃើញ រូបគាត់ និងប្រហែលជាគាត់នឹងទទួលដំណឹងអាក្រក់ផងដែរ៕

សាស្ដ្រាចារ្យអង់គ្លេស លួចធ្វើជា តារាអាសអាភាស អស់ពេល ១០ឆ្នាំ ទើបបែកការណ៍

សាស្ដ្រាចារ្យអង់គ្លេស លួចធ្វើជា តារាអាសអាភាស អស់ពេល ១០ឆ្នាំ ទើបបែកការណ៍
សាស្ដ្រាចារ្យអង់គ្លេស លួចធ្វើជា តារាអាសអាភាស អស់ពេល ១០ឆ្នាំ ទើបបែកការណ៍
សាស្ដ្រាចារ្យអង់គ្លេស លួចធ្វើជា តារាអាសអាភាស អស់ពេល ១០ឆ្នាំ ទើបបែកការណ៍សាស្ដ្រាចារ្យអង់គ្លេស លួចធ្វើជា តារាអាសអាភាស អស់ពេល ១០ឆ្នាំ ទើបបែកការណ៍

រូបភាពសាស្ដ្រាចារ្យ និង សាកលវិទ្យាល័យ Manchester

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត