ម៉ាសុីនត្រជាក់ស៊េរីថ្មីរបស់សាមសុង កាន់តែត្រជាក់ សុខភាពកាន់តែប្រសើរ កាន់តែសន្សំសំចៃ

សាមសុងបានប្រកាសសម្ពោធម៉ាស៊ីនត្រជាក់ដែលរចនាជារាងត្រីកោណថ្មី ដែលមានខ្យល់ ត្រជាក់ស្រួល និងមានប្រយោជន៍ ដល់សុខភាព។ ម៉ាសុីនត្រជាក់រាងត្រីកោណនេះ ធ្វើឲ្យខ្យល់ត្រជាក់ចេញ បានលឿនបំផុតដែលអាចសាយភាយពេញបន្ទប់ ដោយសារបច្ចេកវិទ្យា POWERboost បង្កើតឡើងដោយ 8-Pole Inverter  ហើយបច្ចេកវិទ្យា Digital Inverter របស់សាមសុងជួយសន្សំសំចៃ ថាមពលអគ្គីសនីយ៉ាងមានប្រសិទ្ធភាព រហូតដល់68%។ ជាងនេះ ទៅទៀតបច្ចេកវិទ្យា Virus Doctor និង  3 Care Filter មានសមត្ថភាពខ្ពស់ក្នុង ការច្រោះធូលី មេរោគក្នុងខ្យល់ និងបាក់តេរីផ្សេងៗដែលបង្ក ឲ្យមានជំងឺអាឡែរហ្សី។

ម៉ាសុីនត្រជាក់ស៊េរីថ្មីរបស់សាមសុង កាន់តែត្រជាក់ សុខភាពកាន់តែប្រសើរ កាន់តែសន្សំសំចៃ

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា និងឡាវបានអោយដឹងថា៖ «រូបរាងដ៏ស្រស់ស្អាត និងសម្ថភាពធ្វើឲ្យត្រជាក់របស់ ម៉ាស៊ីនត្រជាក់នេះបាន នាំមកនូវផាសុខភាពដល់អតិថិជនរបស់យើង។ យើងបានបង្កប់ លក្ខណៈពិសេសៗនិងទំនើបៗ ដើម្បីធានាថាវា គឺជាឧបករណ៍ឆ្លាតវៃនិង ផ្តល់ភាពសុខស្រួល ដល់អតិថិជននៅ ដើមឆ្នាំនេះ។ នោះគឺជាការបង្កើតថ្មីពិតៗ។»

វាអាចរក្សាសីតុណ្ហភាពនៅក្នុងបន្ទប់ឲ្យត្រជាក់រហូតដោយមិនចាំបាច់បិទបើក ឬក៏កំណត់ សីតុណ្ហភាព ចុះឡើងដូច្នេះវាប្រើប្រាស់ ថាមពលអគ្គីសនីកាន់តែ តិច។ បច្ចេកវិទ្យា Digital Inverter ជំនាន់ថ្មីប្រើប្រាស់ថាមពលត្រឹមតែ៣២% នៃការប្រើប្រាស់ថាមពល ម៉ាស៊ីនត្រជាក់ ធម្មតា ដូច្នេះមានន័យថាវាអាច សន្សំសំចៃរហូតដល់ទៅ ៦៨%។ ជាមួយនឹងមុខងារនេះ នឹង ធ្វើឲ្យបន្ទប់ត្រជាក់ លឿនជាងមុន ដោយសារដំណើរការ ក្នុងកម្រិតអតិបរិមាជាមួយនឹងល្បឿន កង្ហារត្រឹមតែ៣០នាទីប៉ុណ្ណោះដើម្បីបង្ក្រប់ ភាពត្រជាក់ក្នុងបន្ទប់។

សូមបញ្ជាក់ថា បច្ចេកវិទ្យា 8-Pole Motor ជាបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ ដែលបង្កើតឡើងដំបូង គេបង្អស់លើពិភពលោក ដោយក្រុមហ៊ុន​សាមសុង។

សម្រាប់រដូវក្តៅដែលមកដល់ខាងមុខនេះ លោកអ្នកមិនបាច់បារម្ភពីភាពក្តៅស្អុះស្អាប់ទៀត នោះឡើយ ដោយគ្រាន់តែ ត្រូវការម៉ាស៊ីនត្រជាក់មួយពី ក្រុមហ៊ុនសាមសុងប៉ុណ្ណោះ។ រាល់ការ ទិញនូវម៉ាសុីនត្រជាក់ស៊េរីថ្មី មួយនេះ លោកអ្នកនឹងទទួល បានការធានាពី ក្រុមហ៊ុនសាមសុង រហូតដល់ទៅ 10 ឆ្នាំ។ លើសពីនេះទៀតលោកអ្នកក៏ទទួលនូវជើងភ្ជាប់ជញ្ជាំង ការតម្លើង និងការសម្អាតម៉ាសុីត្រជាក់ចំនួន មួយដងដោយឥតគិតថ្លៃ៕

ម៉ាសុីនត្រជាក់ស៊េរីថ្មីរបស់សាមសុង កាន់តែត្រជាក់ សុខភាពកាន់តែប្រសើរ កាន់តែសន្សំសំចៃ
ម៉ាសុីនត្រជាក់ស៊េរីថ្មីរបស់សាមសុង កាន់តែត្រជាក់ សុខភាពកាន់តែប្រសើរ កាន់តែសន្សំសំចៃ
ម៉ាសុីនត្រជាក់ស៊េរីថ្មីរបស់សាមសុង កាន់តែត្រជាក់ សុខភាពកាន់តែប្រសើរ កាន់តែសន្សំសំចៃ
ម៉ាសុីនត្រជាក់ស៊េរីថ្មីរបស់សាមសុង កាន់តែត្រជាក់ សុខភាពកាន់តែប្រសើរ កាន់តែសន្សំសំចៃ
ម៉ាសុីនត្រជាក់ស៊េរីថ្មីរបស់សាមសុង កាន់តែត្រជាក់ សុខភាពកាន់តែប្រសើរ កាន់តែសន្សំសំចៃ

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូន មនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ​ឡើង​ នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត (Internet of Things) ដែលមានឧបករណ៍ វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅ ក្នុងឧស្សាហកម្មផ្សេងៗ។  យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត