កញ្ឆា​៦​ម៉ឺន​ដើម​លើ​ភ្នំ​បា​យ៉ង​កោ ត្រូវ​បង្ក្រាប​ដោយ​ដុត​កម្ទេចចោល​

ខេត្តតាកែវ ៖ បើ​ទោះ​​បី​​ជា​ដឹង​ថា​ វា​ខុសច្បាប់​បែប​ណា​​ក៏​ដោយ នៅ​តែ​​​​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​​លួចលាក់​ដាំ​ ដើម្បី​បាន​ដើម​ ឬ​ផ្លែផ្កា​សម្រាប់​​យក​ទៅ​លក់​នៅ​ប្រទេស​​ជិតខាង ។

​តែ​សកម្មភាព​ខុសច្បាប់​​​នេះ ​ត្រូវ​កម្លាំង​ប៉ូលិស​បានដឹង ​ហើយ​បន្ត​ចុះ​ទៅ​កាប់​ដក​យក​មក​​ដុត​ចោល​ជា​បន្តបន្ទាប់ ។ ​ជាក់ស្ដែង​ កាលពី​ថ្ងៃ​ទី​៥ មីនា ​កម្លាំង​ប៉ូលិស​អធិការ​នគរ​បាល​ស្រុក​គិរី​វង់ សហការ​ជាមួយ​ប៉ូលិស​ខេត្ត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ឡាយ​ ណា​រិ​ទ្ធ​ស្នង​ការ​រង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តប្រមាណ​​២០​នាក់​ បាន​ទៅ​ដក​​កាប់ ​និង​ដុត​កញ្ឆា​ចោល​ ។

លោក​វរ​សេនីយ៍ទោ​យុគ​ សា​រ៉ាត់​ អធិការ​នគរបាល​ស្រុក​​គិរី​វង្ស​ បាន​​ឱ្យដឹង​ថា​ ទីតាំង​ដែល​ប្រជាពលរដ្ឋ​លួច​ដាំ​ដើម​កញ្ឆា​ គឺ​ស្ថិត​នៅ​លើ​ភ្នំ​បា​យ៉ង​កោ​ ក្បែរ​អ្នកតា​ចិន ​ជ្រោះ​ឬ​ស្សី​ នៅ​ក្នុង​ព្រៃ​ភូមិ​ជ្រោយ​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ដែល​លើក​នោះ​​ធ្វើ​រង​ដាំ​ត្រឹមត្រូវ​​ មាន​ទាំង​ដើម​ធំ​ និង​ដើម​​ទើបតែ​ដាំ​ ដោយ​​​ចុះ​ទៅ​ដក​ដើម​កញ្ឆា​ចំណុច​ដា​ក្រលាញ់​ខាងលិច​ ឈាង​ខាងជើង​ភ្នំ​បា​យ៉ង​កោ​ បាន​ចំនួន​៤០០០​​ដើម​សរុប​២​លើក​ បាន​១៦៩០២​ដើម ។ ​នេះ​ជា​មោទនភាព​ណាស់​ ចំពោះ​ប៉ូលិស​យើង​ និង​ប្រជាពលរដ្ឋ​សហការ​គ្នា​ល្អ​ បង្ក្រាប​បាន​ទាន់​ពេល​វេលា​។

កញ្ឆា​៦​ម៉ឺន​ដើម​លើ​ភ្នំ​បា​យ៉ង​កោ ត្រូវ​បង្ក្រាប​ដោយ​ដុត​កម្ទេចចោល​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត