យុវជន​ធ្វើ​យុទ្ធនាការ​បំផុស​ស្មារតី​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ពី​ផល​អវិជ្ជមាន​នៃ​ទំនប់​ដនសាហុង

យុវជន​ប្រមាណ​២០នាក់ ធ្វើ​យុទ្ធនាការ​តវ៉ា​ប្រឆាំង​ទំនប់​វារីអគ្គិសនី​ដនសាហុង ប្រទេស​ឡាវ នា​ក្រុង​ស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃ​ទី ០៧ មីនា បន្ទាប់​ពី​ពួកគេ​ចុះ​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ទំនប់​វារីអគ្គិសនី​ដនសាហុង។

យុទ្ធនាការ​នោះ ពួកគាត់​ផ្ដោត​សំខាន់​ឲ្យ​ពលរដ្ឋ​ស្ទឹងត្រែង​យល់ដឹង​ពី​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​ដនសាហុង​ដែល​កំពុង​សាងសង់។

សមាជិក​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន កញ្ញា យ៉ែម ដាលីស ឲ្យ​ដឹង​នៅ​ថ្ងៃទី ០៧ មីនា ថា ក្នុង​ដំណើរ​បេសកកម្ម​របស់​យុវជន​គឺ​ផ្ដោត​សំខាន់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ យក​ចិត្ត​ទុក​ដាក់​ចូលរួម​ប្រឆាំង​ទំនប់​វារីអគ្គិសនី​ដនសាហុង។

កញ្ញា យ៉ែម ដាលីស កត់​សម្គាល់​ថា ក្រុម​យុវជន​បាន​ចុះ​ស្រាវជ្រាវ​ជាមួយ​ពលរដ្ឋ​រស់​នៅ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ និង​តំបន់​ជម្រក​ត្រី​ផ្សោត ឬ​អន្លង់​ផ្សោត​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កំពុង​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរ​ដោយសារ​ចំនួន​ត្រី​ផ្សោត​ថយ​ចុះ។

កញ្ញា យ៉ែម ដាលីស អះអាង​ថា អាជ្ញាធរ​ឃុំ​ព្រះរំកិល និង​នគរបាល​មាន​ចេតនា​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​យុវជន ខណៈ​ពួកគេ​បាន​ចុះ​ស្រាវជ្រាវ​នៅ​មូលដ្ឋាន​អំពី​ផល​ប៉ះពាល់ផ្សេងៗ​នៅ​តំបន់​នោះ កាល​ពី​ថ្ងៃ​ទី ០៦ មីនា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។