យុវជន​ម្នាក់ បាន​ចុះ​លេង​ទឹក នៅ​ចំណុច​កំពង់ដរ​ព្រែក​ម៉ៅ លង់​ស្លាប់​

កណ្តាល: យុវជន​ម្នាក់ បាន​ចុះ​លេង​ទឹក នៅ​ចំណុច​កំពង់ដរ​ព្រែក​ម៉ៅ លង់​ស្លាប់​។ ហេតុការណ៍ភ្ញាក់ផ្អើល​នេះ​បាន កើតឡើង កាលពី​​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​៦ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​កំពង់ដរ​ព្រែក​ម៉ៅ​ស្ថិត​ក្នុងភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែលស្រុក​ស្អាង ។​

​ជនរងគ្រោះ ឈ្មោះ សម្បត្តិ លាង​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស មានទីលំនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ ។​

​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​មនុស្សលង់ទឹក​ដោយ​ជនរងគ្រោះ​ចុះ​ងូតទឹក​លេង​ហើយក៏​បាត់​មិនឃើញ​ឡើងមក​វិញពេលនោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ខែល​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ក៏បានស្រង់​សាកសព​ដោយមាន​ការចូល​​រួម​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក​បានធ្វើការពិនិត្យ​សាកសព​ឃើញថា​ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក​ពុំមាន​ពាក់​ពន្ធនិង​បទល្មើស​អ្វី​ឡើយ​។​ក្រោយ​ពិនិត្យ​រួច​សព​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី ៕​

យុវជន​ម្នាក់ បាន​ចុះ​លេង​ទឹក នៅ​ចំណុច​កំពង់ដរ​ព្រែក​ម៉ៅ លង់​ស្លាប់​