យុទ្ធសាស្ត្រ​ចំនួន ៦ ដើម្បី​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​

ភ្នំពេញ: ​ដើម្បី​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ស្របទៅតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តោតទៅលើ​ការពង្រឹង​និង​ពង្រីក​ផ្លូវជាតិ និង​អន្តរជាតិ​ត​ភ្ជាប់​ទៅ​បណ្តា​ប្រទេសជិតខាង​
​ពង្រឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ការបង្កើន និង​ពង្រីក​ផ្លូវដែក​បន្ថែមទៀត ការអភិវឌ្ឍន៍​កំពង់​ផែ​សមុទ្រ និង​កំពង់ផែ​ទន្លេ និង​ការបញ្ចុះ​តំលៃ​អគ្គិសនី ជាដើម​។​

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ ២០១៦ ដែល​ធ្វើឡើង​ដោយមាន​កិច្ចសហការ​រវាង វិទ្យាស្ថាន CDRI និង ធានា​គារ ANZ Royal សហការ​ឧបត្ថម​ដោយ ក្រុមហ៊ុន​ធានារ៉ាប់រង Manulife ព្រមទាំង​មានការ​ចូលរួម​ពី​វាគ្មិន​កិត្តិយស​មកពី​ស្ថាប័នរដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​ន​យោ បាយ​មួយចំនួន​ដែលមាន​ជំនាញ​ឯកទេស​ផ្នែក​សេដ្ឋកិច្ច​។ សន្និសីទ​នេះ​សំដៅ​ជំរុញ​ការងារ​អភិវឌ្ឍ​ន៌ ប្រទេសជាតិ​ឆ្ពោះទៅមុខ ដោយ​រក​ដំណោះស្រាយ​លើ​ការពង្រឹង និង​ពង្រីក​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន​ក្នុងប្រទេស និង​ត​ភ្ជាប់​ទៅក្នុង​តំបន់​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ឡូ​ជី​ស្ទីក (Logistics) អាយ​កាន់ តែមាន​ប្រ​សិទ្ឋិ​ភាព​ខ្ពស់​ស្របតាម​ស្តង់ដារ​។​

​កិច្ចពិភាក្សា​ថ្ងៃនេះ គឺ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ស្របទៅតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក និង​ភ្លើង​ដែល​ក្នុងនោះ គឺ​រួមបញ្ចូល​នូវ​ដំណោះស្រាយ​ល្អ​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖
១ - ការពង្រឹង​និង​ពង្រីក​ផ្លូវជាតិ និង​អន្តរជាតិ​ត​ភ្ជាប់​ទៅ​បណ្តា​ប្រទេសជិតខាង​
២- ពង្រឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​
៣- ការបង្កើន និង​ពង្រីក​ផ្លូវដែក​បន្ថែមទៀត​
៤ - ការអភិវឌ្ឍន៍​កំពង់​ផែ​សមុទ្រ និង​កំពង់ផែ​ទន្លេ​
៥- ការបញ្ចុះ​តំលៃ​អគ្គិសនី និង​
៦ - ការកាត់បន្ថយ​ការចំណាយ ឡូ​ជី​ស្ទីក (Logistic)

​តាមរយៈ​សន្និសីទ​នេះ គឺ​ពិតជា​បានផ្តល់​នូវ​ដំណោះស្រាយ​ល្អៗ​ជាច្រើន​ដើម្បី​ធ្វើអោយ​កាន់តែ​ប្រសើរឡើង​នូវ​ហេ​ដ្ឋា​រចនាសម្ព័ន​ដឹកជញ្ជូន (Logistic) សំរាប់​ការប្រកួតប្រជែង និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ទាំង​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក​៕